(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យ Lucky ដែលជាក្រុមហ៊ុនផ្ដល់សេវាវាយតម្លៃអចលនទ្រព្យដ៏ធំមួយក្នុងប្រទេសកម្ពុជា បានប្រកាសដាក់ឲ្យប្រើនូវសេវាវាយតម្លៃអចលនទ្រព្យ តាមប្រព័ន្ធអនឡាញដ៏ទំនើប ដែលក្រុមហ៊ុនទើបតែអភិវឌ្ឍឡើងក្នុងពេលថ្មីៗនេះ។

លោក នាក់ សុផាត នាយកប្រតិបត្តិផ្នែកខាងវាយតម្លៃរបស់ក្រុមហ៊ុនអចលនទ្រព្យ Lucky បានឲ្យដឹងថា «ជាទូទៅ កាលពីដំបូង ការធ្វើរបាយការណ៍វាយតម្លៃអចលនទ្រព្យ គឺធ្វើឡើងដោយផ្ទាល់ដៃ។ ប៉ុន្តែដោយឆ្លងកាត់ការខិតខំស្រាវជ្រាវអភិវឌ្ឍ អស់រយៈពេលជិត ៣ឆ្នាំមកនេះ និងដោយមានការសហការជាមួយដៃគូរបរទេសផងនោះ ទើបក្រុមហ៊ុនបានសម្រេចនូវសមិទ្ធិផលដ៏ល្អនេះ គឺអាចធ្វើរបាយការណ៍សង្ខេប តាមរយៈប្រព័ន្ធអនឡាញបាន»

លោកក៏បានបន្តឲ្យដឹងទៀតថា សាធារណៈជនទូទៅ ព្រមទាំងធនាគារទាំងអស់អាចចូលទៅប្រើសេវាវាយតម្លៃតាមរយៈអនឡាញនេះដោយខ្លួនឯង ដោយគ្រាន់តែបង្កើតនូវគណនេយ្យផ្ទាល់ខ្លួនមួយ ជាមួយក្រុមហ៊ុន រួចបញ្ចូលទិន្នន័យអចលនទ្រព្យទៅតាមទៅតាមទម្រង់ ដែលក្រុមហ៊ុនបានផ្តល់ជូននោះ និងទទួលបាននូវតម្លៃទីផ្សាររបស់អចលនទ្រព្យនោះភ្លាមតែម្តង។

ជាទូទៅការវាយតម្លៃអចលនទ្រព្យធម្មតាមួយ ត្រូវការពេល ២ទៅ ៣ថ្ងៃ ទើបអាចចេញរបាយការណ៍បាន។ ប៉ុន្ដែបើតាមលោក នាក់ សុផាត បានបញ្ជាក់ថា ការវាយតម្លៃតាមអនឡាញ គឺមានល្បឿនលឿនដែលលទ្ធផលនៃការវាយតម្លៃ នឹងទទូលបានក្នុងរយៈពេល ១ថ្ងៃ។ ចំពោះវិសាលភាពនៃការងារ គឺក្រុមហ៊ុនផ្ដល់ជូនគ្រប់ទីកន្លែងទាំងអស់ គឺ២៥ រាជធានី ខេត្ត ទូទាំងប្រទេស។

នាយកប្រតិបត្តិរូបនេះ ក៏បានឲ្យដឹងដែរថា មកដល់ពេលឥឡូវនេះ មានធនាគារមួយចំនួនកំពុងតែប្រើសេវានេះហើយ ចំណែកឯធនាគារមួយចំនួនទៀត កំពុងតែសាកល្បងប្រើ៕

ប្រសិនបើសាធារណៈជន ឬធនាគារទាំងអស់ មានចំណាប់អារម្មណ៍ប្រើប្រាស់នូវសេវានេះ សូមធ្វើការទាក់ទងតាមរយៈ៖
* លេខទូរសព្ទ ៖ ០៩៣ ៧៧ ៨១ ៨១/០១២ ៧៨៩ ៥៨៥
* Email : [email protected]
* Website : www.luckyrealty.com.kh