(បរទេស)៖ អ្នកដឹកនាំក្រុមតន្រ្តីជនជាតិរុស្ស៉ី លោក Valery Gergiev ត្រូវបានអ្នកគ្រប់គ្រងប្រកាសដកចេញពីតំណែងនាពេលថ្មីៗនេះ បន្ទាប់ពីឃើញថា លោកមានទំនាក់ទំនងស្និទ្ធស្នាលជាមួយប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin។ នេះបើការចេញផ្សាយរបស់សារព័ត៌មាន Billboard នៅថ្ងៃ០១ ខែមីនា ឆ្នាំ២០២២។

បុរសជនជាតិរុស្សី Valery Gergiev វ័យ៦៨ឆ្នាំរូបនេះ បានធ្វើជាអ្នកតំណាង ឲ្យវង់តន្រ្តី Marcus Felsner មូលដ្ឋាននៅទីក្រុង Munich តាំងពីខែធ្នូ ឆ្នាំ ២០២០ មក ដែលបានចាប់ផ្តើមគ្រប់គ្រងក្រុមហ៊ុនផ្ទាល់ខ្លួននៅឆ្នាំនោះ បន្ទាប់ពីចាកចេញពី Opus3 ។

លោក Gergiev គឺជានាយកតន្ត្រីនៃមហោស្រព Mariinsky នៅ St. Petersburg ប្រទេសរុស្សី និងពិធីបុណ្យ White Nights របស់ខ្លួន ព្រមទាំងជានាយកប្រតិបត្តិនៃ Munich Philharmonic ។ លោកត្រូវបានគេដឹងថា មានភាពស្និទ្ធនឹងលោក ពូទីន ហើយបានសម្តែងការគាំទ្រចំពោះ ពូទីន កាលពីឆ្នាំ២០១៤ ទាក់ទងនឹងរឿងគ្រីមៀផងដែរ។

ការដកតំណែងរបស់ លោក Gergiev នៅពេលនេះ គឺបានកើតមានឡើងមុនថ្ងៃកំណត់នៃកិច្ចសន្យា ពោលគឺនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ អភិបាលក្រុង Munich បានដាក់សំណើរទៅលោក Gergiev ដើម្បីបដិសេធជាសាធារណៈចំពោះសកម្មភាពរបស់លោក ពូទីន។ ប្រសិនបើ Gergiev មិនធ្វើតាមសំណើរនោះទេ លោកនឹងត្រូវគេដកចេញ។ តែគេសង្កេតឃើញថា លោក Gergiev ហាក់ស្ងប់ស្ងាត់ មិននិយាយអ្វីទាំងអស់ ទើបលោកត្រូវបានដកតំណែងតែម្តង៕