(ភ្នំពេញ)៖ ក្លឹបសវនកម្ម ខេមអេដ រៀបចំកម្មវិធីមួយដែលមានឈ្មោះថា «Audit Beyond Pandemic» ដើម្បីធ្វើការចែករំលែកចំណេះដឹងទូទៅ អំពីការងារសវនកម្ម ដែលកំពុងប្រឈមនឹងស្ថានភាពបច្ចុប្បន្ន។
កម្មវិធីចែករំលែកចំណេះដឹងទូទៅអំពីការងារសវនកម្មនេះ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ក្រោមវត្តមានវាគ្មិនកិត្តិយសចំនួន ៣រូប ដែលគាត់នឹងមានវត្តមានក្នុងកម្មវិធីនេះ ដើម្បីធ្វើការបកស្រាយលើប្រធានបទ «ការងារសវនកម្មកំឡុងពេលជំងឺរាតត្បាត នៃស្ថាប័នឯកជន និងស្ថាប័នសាធារណៈ»។
កម្មវិធីនេះបានបង្កើតឡើងក្នុងគោលបំណងជួយទស្សនិកជនឱ្យស្វែងយល់ អំពីភារកិច្ចរបស់សវនករ ផ្នែកផ្សេងៗ និងដើម្បីផ្តល់ចំណេះដឹងពីរបៀបសវនករធ្វើការ ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។
កម្មវិធីនេះនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) ចាប់ពីវេលាម៉ោង ១៖០០ ដល់ម៉ោង ៥៖០០នាទីល្ងាច ចុះឈ្មោះចូលរួមដោយផ្ទាល់ ក្នុងតម្លៃ ៤.៩៩ដុល្លារ និងចូលរួមតាមប្រព័ន្ធ អនឡាញ ៣.៩៩ដុល្លារ ៕
តំណភ្ជាប់ចុះឈ្មោះ៖ https://tinyurl.com/auditbeyondpandemic2022