(ភ្នំពេញ)៖ នៅពេលដែលលោកអ្នកអស់លុយទូរស័ព្ទ ឬក៏ចង់បញ្ចូលលុយទូរស័ព្ទ លោកអ្នកមិនចាំបាច់ចំណាយពេលវេលា ធ្វើដំណើរ ទៅទិញកាតទូរស័ព្ទ ឬក៏ទិញបានហើយត្រូវកោសកាតនាំពិបាក កោសចុះ កោសឡើង រហែកដាច់លេខកូដ នាំឲ្យសេដនោះទេ។
អេស៊ីលីដាម៉ូបាលអ៊ែប មានមុខងារមួយ ដែលអាចឲ្យអតិថិជន អាចបញ្ចូលទឹកប្រាក់ ក្នុងទូរស័ព្ទដៃដោយស្វ័យប្រវត្តិ តាមរយៈស្វ័យប្រវិត្ត (PinLess) ហើយនឹងទិញកាតមានលេខកូដ (Pin Voucher) ងាយស្រួល លឿនត្រឹមតែមួយនាទីជាការស្រេច។
ដើម្បីប្រើប្រាស់មុខងារនេះបាន ដំបូងត្រូវចូលទៅ អេស៊ីលីម៉ូបាលអ៊ែប នៅលើទូរស័ព្ទដៃរបស់លោកអ្នក ហើយចុច លើម៉ឺនុយ «បញ្ចូលប្រាក់» បញ្ជូលលេខសម្ងាត់ ឬស្កេនមុន បន្ទាប់មកជ្រើសរើស «គណនីដែលត្រូវកាត់ទឹកប្រាក់ចេញ» រួច «បញ្ចូលលេខទូរស័ព្ទដែលត្រូវបញ្ចូលទឹកប្រាក់» ហើយជ្រើសរើស «ចំនួនទឹកប្រាក់ដែលត្រូវបញ្ចូល» រួចចុចប៊ូតុង «យល់ព្រម» បន្ទាប់មកសូមធ្វើការផ្ទៀងផ្ទាត់ប្រតិបត្តិការឡើងវិញ ហើយចុចប៊ូតុង «យល់ព្រម» នេះជារបៀបបញ្ជូល ទឹកប្រាក់ស្វ័យប្រវត្តិ (Pin less) សម្រាប់បញ្ជូលទឹកប្រាក់ក្នុងទូរស័ព្ទដៃដោយទិញកាត សូមចុចលើមីនុយ «បញ្ចូលប្រាក់» បញ្ជូលលេខសម្ងាត់ ឬស្កេនមុន បន្ទាប់មកជ្រើសរើស «គណនីដែលត្រូវកាត់ទឹកប្រាក់ចេញ» ជ្រើសរើសក្រុមហ៊ុន បញ្ជូលចំនួនទឹកប្រាក់ ចុចយល់ព្រម នោះការបញ្ចូលទឹកប្រាក់ទូរស័ព្ទរបស់លោកអ្នកបានជោគជ័យហើយ។
មានអេស៊ីលីដាម៉ូបាល ប្រើប្រាស់ងាយស្រួល មិនចាំបាច់ទៅដល់ធនាគារ គឺប្រៀបបីដូចជាយើងមានធនាគារនៅក្នុងដៃ នៅក្នុងផ្ទះអ៊ីចឹង ដែលលោកអ្នកអាចប្រើប្រាស់នូវសេវាកម្មជាច្រើនដូចជា ៖ ផ្ទេរប្រាក់-ទទួលប្រាក់, ទួទាត់ប្រាក់តាម QR Code, ដកប្រាក់ដោយមិនប្រើកាត (Cardless), ដកប្រាក់រហ័ស (QUICK CASH), បង់វិក្កយបត្រ ទឹក ភ្លើង, បង់ពន្ធ, ចែកគ្នាទូទាត់វិក្កយបត្រ (Share Bill), ស្នើសុំប្រាក់កម្ចី, បង់ថ្លៃសាលារៀន, ចូលបច្ច័យបុណ្យទានដោយស្កេនជាមួយ QR Code, និងការបង់ការចំណាយសព្វបែបយ៉ាងតាមរយៈអេស៊ីលីដាម៉ូបាល។
ជាពិសេស អតិថិជនអាចផ្ទេរប្រាក់បានរហូតដល់២០០,០០០ដុល្លារឯណោះ ក្នុង១ថ្ងៃ ដែលទាំងអស់នេះ គឺមានសារៈសំខាន់ ក្នុងការចូលរួមបញ្ចៀស នូវការឆ្លងជំងឺនាសម័យកាល នៃរោគរាតត្បាតកូវីដ-១៩។
ទាញយក និងចុះឈ្មោះប្រើអេស៊ីលីដាម៉ូបាល ឥឡូវនេះ ៖ https://acledabank.com.kh/sl/install-app?l=khm ៕