(បរទេស)៖ បណ្តាញសង្គមទាំងពីរ Facebook និង Instagram កំពុងបន្តគ្របដណ្តប់ទៅលើប្រជាជនរុស្ស៊ីជាមួយនឹងការផ្សាយពាណិជ្ជកម្មថ្កោលទោសប្រតិបត្តិការពិសេសយោធានៅអ៊ុយក្រែនដែលកំពុងតែផ្ទុះសង្គ្រាមយ៉ាងខ្លាំង។
បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២បានឱ្យដឹងថានិយតករប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Roskomnadzor ពីមុនធ្លាប់បានទាមទារឱ្យ Google រឹតបន្តឹងការផ្សាយពាណិជ្ជកម្មអំពីចំនួន «ជនរងគ្រោះ»ជាច្រើនដែលត្រូវបានចោទប្រកាន់ក្នុងចំណោមទាហានរុស្ស៊ី៕