(យ៉ាអ៊ូន)៖ អតីតតារាបាល់ទាត់កាមេរូន លោក Rigobert Song ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិកាមេរូននាថ្ងៃចន្ទ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។
រដ្ឋមន្ត្រីក្រសួងកីឡា និងអប់រំ លោក Narcisse Mouelle បានលើកឡើងថា លោក Song ត្រូវបានតែងតាំងស្របតាមការណែនាំដោយប្រធានាធិបតី Paul Biya។
លោក Song ត្រូវបានជំនួសតំណែងលោក Tony Conceicao ដែលបានដឹកនាំក្រុមកាមេរូនឡើងទៅលេងវគ្គជម្រុះជុំផ្តាច់ព្រ័ត្រ FIFA World Cup ប្រចាំតំបន់អាហ្វ្រិក និងបានដឹកនាំក្រុមជាប់ចំណាត់ថ្នាក់លេខ៣ នៅឯពានរង្វាន់ Africa Cup of Nations ឆ្នាំ២០២១ នៅមាតុភូមិរបស់ខ្លួន៕