(ភ្នំពេញ)៖ ដោយមានការគាំទ្រ និងចាប់អារម្មណ៍ពីសំណាក់អតិថិជនរបស់បុរី មេគង្គ លែន យ៉ាងច្រើនច្រើនសន្ធឹកសន្ធាប់ ពេលនេះបុរី មេគង្គ លែន នឹងមានការរៀបចំ តាំងបង្ហាញគម្រោងទាំង២របស់បុរី មេគង្គ លែន ជាមួយនឹងប្រូម៉ូសិនខ្នាតយក្ស ដោយកម្មវិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី០៤ និង ០៥ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៩៖០០នាទីព្រឹក រហូតដល់ម៉ោង ៩៖០០នាទីយប់ ដែលមានទីតាំងស្ថិតនៅចំកណ្តាលផ្សារទំនើបអ៊ីអនម៉ល សែនសុខ ជាន់ផ្ទាល់ដី។
ជាមួយនឹងការដាក់តាំងបង្ហាញគម្រោងទាំង២នេះផងដែរ ក្រុមហ៊ុនក៏មានការផ្តល់ជូនជាប្រូម៉ូសិនពិសេសៗ ជាច្រើនដូចជា៖ ទទួលបានការបញ្ចុះតម្លៃគ្រប់ប្រភេទផ្ទះ នៅគ្រប់គម្រោង ការចាប់ឆ្នោតឈ្នះរង្វាន់ និងប្រម៉ូសិនបន្ថែមដ៏ច្រើនសន្ធឹកសន្ធាប់ផ្សេងៗជាច្រើនទៀត។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ អតិថិជនទាំងអស់នឹងទទួលបានកាដូអនុស្សាវរីយ៍ និងការលេងហ្គេមសប្បាយៗដើម្បីឈ្នះរង្វាន់ ជាច្រើនដោយគ្រាន់តែ អញ្ចើញចូលមកទស្សនា ឬមកសាកសួរព័ត៌មាន នៅទីតាំងដោយផ្ទាល់។
កុំភ្លេចណា អញ្ចើញមកចូលរួមទស្សនាផ្ទះក្នុងក្តីស្រមៃ ពីការដាក់បង្ហាញគម្រោងរបស់បុរី មេគង្គ លែន នៅ អ៊ីអនម៉ល សែនសុខ ទាំងអស់គ្នា៕