(ភ្នំពេញ)៖ ពិធីចុះហត្ថលេខាក្រោមកិច្ចសហការ រវាងបុរី ប៉េង ហួត និង ធនាគារចិន ក្នុងការផ្តល់ឥណទានគេហដ្ឋាន ជាមួយនឹងអត្រាការប្រាក់ពិសេស ដើម្បីផ្តល់ជូនជម្រើសដ៏សម្បូរបែប ជូនដល់អតិថិជន បុរី ប៉េង ហួត បានប្រព្រឹត្តឡើង នាការិយាល័យលក់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។
កម្មវិធីចុះហត្ថលេខានេះ ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ភី សុវឌ្ឍនា ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ តំណាងបុរី ប៉េង ហួត និង អ្នកនាង LIU XIAOWEI នាយករងឥណទានបុគ្គល តំណាងធនាគារចិន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ពិធីចុះហត្ថលេខានេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និង ធនាគារចិន ក្នុងការផ្តល់ជូនដល់ជូនភាពសម្បូរបែប និងងាយស្រួល ក្នុងការទទួលបានការអនុម័តឥណទានឆាប់រហ័ស និងផលចំណេញខ្ពស់ សម្រាប់អតិថិជនបុរី ប៉េង ហួត។
ចំពោះកិច្ចសហការដ៏ស្អិតរមួតនេះ ធនាគារចិន បានសម្រេចផ្តល់ជូននូវអត្រាការប្រាក់ពិសេសចាប់ពី៤.៣៩% ក្នុងឆ្នាំទី១ និងអត្រាការប្រាក់៦.៩៩% ចាប់ពីឆ្នាំទី២ ឡើងទៅ ជាមួយនឹងទំហំកម្ចី៧០% នៃតម្លៃគេហដ្ឋាន រហូតដល់២០ឆ្នាំ គ្រប់គម្រោងទាំងអស់របស់បុរី ប៉េង ហួត ដោយមិនត្រូវការទ្រព្យបញ្ចាំ ទាំងគម្រោងដែលបញ្ចប់ការសាងសង់រួចរាល់ និងគម្រោងដែលកំពុងសាងសង់ ដោយមានត្រឹមតែឯកសារនៃកិច្ចសន្យាទិញលក់តែប៉ុណ្ណោះ ជាមួយការអនុម័តយ៉ាងឆាប់រហ័សពីធនាគារចិនផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ០១៥ ៩០ ៦៧៨៩, Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕