(តូក្យូ)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mitsubishi Motors បានប្រកាសបង្ហាញនៅថ្ងៃអង្គារថា ខ្លួនអាចនឹងផ្អាកការផលិត និងលក់រថយន្តរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដោយសារតែការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។
ក្រុមហ៊ុន Mitsubishi Corp របស់ជប៉ុនជាម្ចាស់ក្រុមហ៊ុនចែកចាយ Mitsubishi ចំនួន ១៤១ កន្លែងនៅក្នុងប្រទេសរុស្ស៊ី ហើយក្រុមហ៊ុននេះក៏បានចូលរួមជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតក្នុងការដាក់ទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ី រួមទាំងការបង្កកទ្រព្យសម្បត្តិរបស់មេដឹកនាំប្រទេសនេះ និង ហិរញ្ញវត្ថុមួយចំនួនទៀតផងដែរ៕