(តូក្យូ)៖ ក្រុមហ៊ុនជប៉ុន Honda នឹងបញ្ឈប់ការនាំចេញរថយន្ដ ម៉ូតូ និងផលិតផលដទៃទៀតរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ី ហើយក្រុមហ៊ុន Mazda ក៏នឹងផ្អាកការនាំចេញបរិក្ខារថយន្ដទៅកាន់រោងចក្ររបស់ខ្លួន នៅរុស្ស៊ីផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei នៅថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២។

បើតាមសារព័ត៌មាន Nikkei, ក្រុមហ៊ុនជប៉ុនបន្ថែមទៀតក៏នឹងប្រកាសពីការចូលរួមរបស់ពួកគេជាមួយអាមេរិក និងបណ្ដាប្រទេសអឺរ៉ុប ក៏ដូចជា រដ្ឋាភិបាលជប៉ុន ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៊ីផងដែរ។