(ភ្នំពេញ)៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ មានក្តីសោមន្សរីករាយក្នុងការផ្តល់ជូនកញ្ចប់ស្នាក់នៅដ៏ល្អឥខ្ចោះ «Staycation Package» សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិទទួលយកបទពិសោធន៍ជាមួយសណ្ឋាគារ ប្រណិត ថ្មី លំដាប់ផ្កាយប្រាំ ដែលមានទីតាំងចំកណ្តាលរាជធានីភ្នំពេញ ផ្លូវ១៧៨ ក្បែរសារៈមន្ទីរជាតិ។

ភ្ញៀវស្នាក់នៅប្រកបដោយទំនុកចិត្តនិងសុវត្ថិភាព ដោយសណា្ឋគារអនុវត្តស្តង់ដារអនាម័យជាសកលរបស់ហៃយ៉ាត់ជូនភ្ញៀវ និងសហការីយ៉ាងយកចិត្តទុដាក់បំផុត ទាំងការវាស់កម្តៅជាប្រចាំ លាងសម្អាតដៃនិងអាល់កុល ពាក់ម៉ាស់ រក្សាគម្គាត និងការសម្អាតជាប្រចាំទាំងក្នុងនិងក្រៅបរិវេណសណ្ឋាគារ ការសម្លាប់មេរោគក្នុងបន្ទប់រាល់ពេលភ្ញៀវប្រើប្រាស់រួច និងអនាម័យផ្នែកចំណីអាហារជាដើម។

ភ្ញៀវជាតិនិងអន្តរជាតិស្នាក់នៅប្រកបដោយផាសុកភាព ជាមួយស្តង់ដារអានាម័យជាសកលរបស់ហៃយ៉ាត់ ជាពិសេស រីករាយជាមួយអត្ថប្រយោជន៍យ៉ាងច្រើនពីកញ្ចប់ «Staycation Package» មានដូចជា អាហារពេលព្រឹក អាហារសម្រន់ពេលរសៀល ស្រាក្រឡុកពេលល្ងាច រីឯការស្នាក់នៅមានរយៈពេលវែងជាងធម្មតា ដោយភ្ញៀវអាចចូលស្នាក់នៅចាប់ពីម៉ោង ១១ព្រឹក និងចាកចេញនៅថ្ងៃបន្ទាប់ពេលរសៀលម៉ោង៤។

សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងទូរសព្ទលេខ +855 23 600 1234 ឬអ៉ីម៉ែល [email protected] ឬសម្រាប់ការកក់បន្ទប់ សូមចូលទៅកាន់គេហទំព័រ www.hyattregencyphnompenh.com ៕