(ភ្នំពេញ)៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រារព្ធកម្មវិធីរាត្រីសមោសរដ៏ធំប្រចាំឆ្នាំក្រោមប្រធានបទ «នាំមុខគេ-ជានិរន្តរ៍» ដើម្បីអបអរសារទរដល់មន្ត្រីជំនាញ ប្រឹក្សាធានារ៉ាប់រងឆ្នើមសម្រាប់សមិទ្ធផល នៅក្នុងឆ្នាំ២០២១ ព្រមទាំងការចូលរួមចំណែករបស់ពួកគាត់ក្នុងការប្រឹក្សា និងផ្ដល់ការការពារអនាគតហិរញ្ញវត្ថុ ជូនដល់ក្រុមគ្រួសារកម្ពុជា តាមបណ្តាធនាគារដៃគូ (ធនាគារ ABA និងស្ថាបនា) ផងដែរ។

កម្មវិធីនេះក៏ត្រូវបានរៀបចំឡើងកាលពីសប្តាហ៍មុននេះ ដើម្បីប្រគល់ពានរង្វាន់ និងការទទួលស្គាល់មន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រង ប្រធានផ្នែកលក់ និងប្រធានតំបន់ ជាន់ខ្ពស់ផ្នែកលក់ឆ្នើមៗប្រមាណ ៤០រូបរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ប្រចាំការនៅតាមធនាគារដៃគូទាំងពីរគឺ ធនាគារស្ថាបនា និងធនាគារ ABA ក្នុងការផ្តល់ សេវាកម្មដ៏ល្អឥតខ្ចោះ ក៏ដូចជាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ការប្រឹក្សា និងដំណោះស្រាយ អនាគតហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាព និងស្របតាមតម្រូវការរបស់ ប្រជាពលរដ្ឋកម្ពុជា។

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានឱ្យដឹងថា លោកពិតជាមានមោទនភាពចំពោះសមិទ្ធ ផលដ៏អស្ចារ្យ និងការខិតខំប្រឹងប្រែង របស់មន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងគ្រប់រូបរហូតទទួលបាន លទ្ធផលជាទីគាប់ចិត្តនេះ បើទោះជាមានការប្រឈមខ្លាំងពីជំងឺរាតត្បាត កូវីដ១៩ ក្នុងឆ្នាំ២០២១ក៏ដោយ។ ហេតុនេះហើយក្រុមហ៊ុន នៅតែបន្តកសាងអនាគតហិរញ្ញវត្ថុដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជារក្សាតំណែងជាក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិតដែលមានចំណែកទីផ្សារធំជាងគេនៅកម្ពុជាសម្រាប់ឆ្នាំ ២០២០ និង២០២១ (យោងតាមចំនួនបុព្វលាភធានារ៉ាប់រងថ្មី)។

លោកបានបន្តថា ចាប់តាំងពីយើងចាប់ផ្តើមប្រតិបត្តិការអាជីវកម្មក្នុងឆ្នាំ២០១២មក យើងបានការពារអនាគតហិរញ្ញវត្ថុជូនគ្រួសារកម្ពុជាជាង ១១ម៉ឺនគ្រួសារ និងបាន ផ្តល់សំណង ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗជាង ៧លានដុល្លារអាមេរិករួចមកហើយ។ ជាមួយនឹងសុខសន្តិភាពពេញលេញ និងកំណើននៃកម្រិតជីវភាពរបស់ពលរដ្ឋ លោកសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើង ចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែងសម្រាប់ ១០ ឬ ២០ ឬ ៣០ ឆ្នាំខាងមុខតាមរយ: គម្រោងធានារ៉ាប់រងអាយុជីវិតជាមួយមេនូឡាយហ្វ៍ ដែលជាក្រុមហ៊ុន មានបទពិសោធន៍អាជីវកម្មនៅទូទាំងសកលលោកជាង ១៥៥ឆ្នាំ ជាមួយភាពរឹងមាំនៃផ្នែកហិរញ្ញវត្ថុ សេវាកម្មបម្រើអតិថិជន និងកិត្តិនាមលំដាប់ពិភពលោករបស់យើង។

លោក ព្រូ ស៊ីថន នាយកគ្រប់គ្រងជាន់ខ្ពស់នៃនាយកដ្ឋាន ដៃគូចែកចាយតាមធនាគាររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានសម្តែងការកោតសរសើរថា ភាពជោគជ័យ នៅក្នុងការផ្តល់សេវា និងផលិតផលធានារ៉ាប់រងអាយុជីវិតរបស់មន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រង ប្រធានផ្នែកលក់ និងប្រធានតំបន់ជាន់ខ្ពស់ផ្នែកលក់ គឺជាការសបញ្ជាក់ឲ្យឃើញពីគុណភាព ចំណេះដឹង ភាពមានវិជ្ជាជីវ: ភាពប៉ិនប្រសព្វ និងការបេ្តជ្ញាចិត្តរបស់មន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន នៅក្នុងឧស្សាហកម្ម ដ៏ថ្មីស្រឡាងមួយនេះ។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូធនាគារទាំងពីរ (ធនាគារស្ថាបនា និង ABA) ដែលតែងតែជួយជ្រោមជ្រែង គាំទ្រនិងផ្តល់ជំនឿចិត្តមកលើ ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងបេសកកម្មផ្តល់ការការពារ និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អតិថិជនធនាគារ។

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា មេនូឡាយហ្វ៍ មានមោទនភាពដែលបានរួមចំណែកក្នុង វិស័យធានារ៉ាប់រងអាយុជីវិត ដោយឈរលើមូលដ្ឋានចម្បងនៃភាពត្រឹមត្រូវ ការគោរពពាក្យសន្យា និងផ្តល់ទំនុកចិត្តដល់អតិថិជន។ ក្នុងន័យនេះការបង្កើត និងបង្កើនទំនុកចិត្តពីមន្ត្រីជំនាញប្រឹក្សាធានា រ៉ាប់រង ក៏ដូចជាបុគ្គលិក គឺជាមូលដ្ឋានដ៏ចាំបាច់ និងជាបុរេលក្ខខណ្ឌមួយរបស់ក្រុមហ៊ុន ដើម្បីឈានឆ្ពោះទៅរកការទទួលបានទំនុកចិត្តជាបន្តបន្ទាប់ពីអតិថិជន។

ដើម្បីក្លាយជាមន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមទាក់ទង
អ្នកនាង នួន ចន្ទ័នារីរ័ត្ន Email: [email protected] 086 545 868 I Telegram។

សម្រាប់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់ https://www.manulife.com.kh/km/products.html