(ភ្នំពេញ)៖ ខែថ្មី ប្រ៉ូម៉ូសិនថ្មី! ដើម្បីចូលរួមអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ខាងមុខនេះ ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន បានរៀបចំប្រ៉ូម៉ូសិនថ្មី សម្រាប់អតិថិជនដែលកំពុងស្វែងរក កន្លែងរស់មានផាសុកភាពល្អ អមទៅដោយបរិយាកាស ដ៏ស្រស់ស្រាយ ស្ថិតនៅទីប្រជុំជន ងាយស្រួលក្នុងការធ្វើដំណើរ មិនស្ទះចរាចរណ៍ និងជាពិសេសអាចចូលស្នាក់នៅ បានភ្លាមៗ។

ហើយអ្វីដែលកាន់តែពិសេស លោកអ្នកមានត្រឹមតែ ១០% ប៉ុណ្ណោះ នឹងក្លាយជាម្ចាស់វីឡាណាមួយក្នុងចំណោមវីឡាទាំង ៣ប្រភេទរបស់គម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី ដែលរួមមាន៖ វីឡាភ្លោះ ផ្លាមឺរៀហ្គ្រែន(Plumeria Grand) វីឡាភ្លោះ សាគូរ៉ា ហ្គ្រែន (Sakura Grand) និង វីឡាកូនកាត់ រ័ត្ថិកា (Rotheca) ដែលម៉ូតផ្ទះនីមួយៗត្រូវបានសាងសង់រួចរាល់ និងអាចចូលស្នាក់នៅបាន។

គួរបញ្ជាក់ផងដែរថា វីឡាភ្លោះ ផ្លាមឺរៀហ្គ្រែន មានទំហំផ្ទះ ៧ម៉ែត្រ គុណ ១២.៥ម៉ែត្រ និងទំហំដី ៩.២ម៉ែត្រ គុណ ២១ម៉ែត្រ រីឯវីឡាភ្លោះ សាគូរ៉ា ហ្គ្រែន មានទំហំផ្ទះ ៨ម៉ែត្រ គុណ១០ម៉ែត្រ និងទំហំដី ១០ម៉ែត្រ គុណ១៦ម៉ែត្រ និងវីឡាកូនកាត់ រ័ត្ថិកា មានទំហំផ្ទះ ៦ម៉ែត្រ គុណ១០ម៉ែត្រ និងទំហំដី ៩ម៉ែត្រ គុណ១៦ម៉ែត្រ។ អតិថិជនអាចជ្រើសរើស ប្រភេទវីឡាណាមួយដែលសាកសម និងតម្រូវការ ឬសមាជិកគ្រួសាររបស់លោកអ្នក។

ប្រញ៉ាប់ឡើង មានត្រឹមតែ ១០% អាចក្លាយជាម្ចាស់វីឡាដ៏ប្រណីតរបស់អ័រគីដេ ! មកមុនទទួលបានទីតាំងល្អមុន ! ប្រ៉ូម៉ូសិននេះផងដែរ និងផ្តល់ជូនរយៈពេលមួយខែពេញ គឺចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២។

សម្រាប់ព័ត៌មានលម្អិត អតិថិជនអាចអញ្ជើញទៅទស្សនាផ្ទាល់នូវម៉ូតផ្ទះនីមួយៗថាតើមានភាពស្រស់ស្អាតកម្រិត នៅគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ផ្ទាល់ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៦អា សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ធ្វើដំណើរត្រឹមតែជាង ៧គ.មប៉ុណ្ណោះពីស្ពានជ្រោយចង្វារ រួចបត់ស្តាំតាមស្តុំអ័រគីដេ ឬ លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 076 879 9999 – 085 388 388 – 095 277 277 – 098 733 333 ឬហ្វេសប៊ុកផេក https://www.facebook.com/orkide.development