(បរទេស)៖ Spotify ដែលជាក្រុមហ៊ុនចែកចាយតន្រ្តីដ៏ធំ បានប្រកាសឲ្យដឹងនៅថ្ងៃពុធ សប្តាហ៍នេះថា ខ្លួនបានសម្រេចបិទការិយាល័យនៅប្រទេសរុស្ស៉ីហើយ ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៉ី លើប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។
នៅក្នុងលិខិតមួយ Spotify បាននិយាយថា អាទិភាពទីមួយរបស់យើងក្នុងសប្តាហ៍មុន គឺសុវត្ថិភាពរបស់និយោជិតរបស់យើង និងដើម្បីធានាថា Spotify បន្តបម្រើជាប្រភពដ៏សំខាន់នៃព័ត៌មានជុំវិញពិភពលោក និងក្នុងតំបន់ នៅក្នុងកាលៈទេសៈដែលមានព័ត៌មានមានសារៈសំខាន់ជាងពេលណាៗទាំងអស់។
បន្ថែមពីនេះ ខ្លួនបានពិនិត្យឡើងវិញនូវមាតិការាប់ពាន់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម និងសង្កេតឃើញថា ពិភពលោក គឺមានការរឹតបន្តឹង រាល់កម្មវិធីណា ដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៉ី គឺត្រូវផ្អាកដំណើរការជាដើម ដូចជា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី RT និង Sputnik ជាដើម។
ហេុតដូច្នេះ នៅពេលនេះ Spotify បានលុបចោលនៃរាល់មាតិការទាំងអស់របស់ខ្លួន ដែលមាននៅលើ RT និង Sputnik និងបិទការិយាល័យនៅប្រទេសរុស្ស៉ីតែម្តង៕