(ប៉េកាំង)៖ ជាថ្មីម្តងទៀត ការប្រកួតកីឡាជនពិការរដូវរងា Winter Paralympics 2022 នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នឹងត្រូវបើកសម្ពោធប្រកួតជាផ្លូវចាប់ពីរាត្រីថ្ងៃសុក្រនេះតទៅ ស្របពេលហេតុការណ៍ពិភពលោកធំៗ២ បានកំពុងតែផ្ទុះឡើងផងដែរ។

ប្រធានាធិបតីចិន លោក Xi Jingping នឹងចូលរួមជាគណៈអធិបតីក្នុងពិធីបើក Winter Paralympics លើកទី១៣ នេះ រួមទាំងវត្តមានបំពាក់មេដាយលើកដំបូងនៅថ្ងៃសៅរ៍ស្អែកនេះផងដែរ នៅទីក្រុង Beijing ផ្ទាល់តែម្តង។

អត្តពលិជាង ៦៥០នាក់ មកពី ៤៩ប្រទេសបានចូលរួមក្នុងព្រឹត្តិការណ៍ Winter Paralympics 2022 ដ្បិតម្ចាស់ផ្ទះចិន មានអត្តពលិកច្រើនជាងគេ តាមពីក្រោយដោយអាមេរិក។

នេះជាលើកទី១ ផងដែរដែល Winter Paralympics ត្រូវបានរៀបចំឡើងក្រោមបរិបទកូវីដ-១៩ និងថ្មីៗនេះវិបត្តិរវាងរុស្ស៊ីនៅប្រទេសអ៊ុយក្រែនផងដែរ នៅពេលក្រុមអត្តពលិកមកពីបណ្តាប្រទេសនានា នៅតែអាចប្រកួតប្រជែងមេដាយនៅលើទឹកកក និងព្រិលនាពេលនេះដដែល គ្រាដែលយុទ្ធនាការមាន ៤ឆ្នាំម្តងនេះត្រូវបានរៀបចំដំបូងនៅទីក្រុង Ornskoldsvik ប្រទេសស៊ុយអែត ក្នុងឆ្នាំ១៩៧៦ មានមេដាយសរុបតែ ៧៨គ្រឿងប៉ុណ្ណោះ។

ក្នុងពិធីបើកការប្រកួតដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋាន Bird’s Nest រួមទាំងមន្រ្តីការទូត កីឡាករ-កីឡាការិនី មន្រ្តីកីឡា និងប្រមុខដឹកនាំចិន នៅមុនពេលពិធីបិទជាផ្លូវការវិញនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ មានត្រឹមតែ ៩ថ្ងៃប៉ុណ្ណោះ ដែលមានការហាមប្រាមក្រុមអត្តពលិកមកពីរុស្ស៊ី និងប៊ែលឡារុសមិនឲ្យចូលរួមនោះទេ ដោយសារវិបត្តិនយោបាយនៅប្រទេសអ៊ុយក្រែននាពេលថ្មីៗនេះ៕