(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition កម្ពុជា ដែលត្រូវបានគេទទួលស្គាល់ថាជា ក្រុមហ៊ុនឈានមុខគេផ្នែកអាហារូបត្ថម្ភ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានធ្វើការសម្ពោធទីតាំងផ្តល់សេវាអតិថិជនថ្មីដែលហៅថា ទីតាំងលក់ដោយស្វ័យប្រវត្តិ (ASC) នៅក្នុងទីក្រុងភ្នំពេញ ដើម្បីជួយសម្រួលដល់ការបញ្ជារទិញផលិតផលរបស់សមាជិកឯករាជ្យរបស់ក្រុមហ៊ុន។
ASC មានគោលបំណងធ្វើឱ្យសេវាកម្មបានប្រសើរជាងមុន និងការចែកចាយផលិតផលអាហារូបត្ថម្ភរបស់សមាជិកឯករាជ្យ Herbalife Nutrition បានរលូនជាងមុនផងដែរ។
ASC ជាម៉ាស៊ីនលក់ឆ្លាតវៃដែលត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Herbalife Nutrition កម្ពុជា។ វាធ្វើឱ្យសមាជិកឯករាជ្យមានភាពងាយស្រួលក្នុងការទិញផលិតផល Herbalife Nutrition សម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគេ និងទទួលបានផលិតផលភ្លាមៗតែម្តង។ ការបន្ថែមនូវម៉ាស៊ីនឆ្លាតវៃនេះគឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន Herbalife Nutrition កម្ពុជា ក្នុងការផ្តល់ជូននូវភាពជឿនលឿននៃបច្ចេកវិទ្យា ស្របពេលដែលបំពេញតម្រូវការដល់អតិថិជនផងដែរ។
ASC មានអត្ថប្រយោជន៍ជាច្រើន ដោយវាអាចដំណើរការបាន ២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។ សមាជិកអាចធ្វើប្រតិបត្តិការបានកាន់តែមានប្រសិទ្ធភាព ជាមួយនឹងភាពងាយស្រួល ហើយក៏ទទួលបានផលិតផល Herbalife Nutrition ដោយផ្ទាល់ជាមួយនឹងគុណភាព និងការធានាដូចគ្នាទៅនឹងការបញ្ជាទិញធម្មតា។
សមាជិកឯករាជ្យអាចរក ASC បាននៅការិយាល័យលក់ក្រុមហ៊ុន Herbalife Nutrition សាខាក្រុងភ្នំពេញឥឡូវនេះ។ ASC មានផ្តល់ជូនផលិតផលអាហាររូបត្ថម្ភផ្នែកខាងក្នុងមួយចំនួនដូចជា អាហារក្រឡុកហ្វមមូឡាវាន់ (៥ រសជាតិ), ម្សៅប្រូតេអ៊ីនផ្ទាល់ខ្លួន, ទឹកប្រទាលកន្ទុយក្រពើ (៣ រសជាតិ), តែចម្រាញ់ពីរុក្ខជាតិ (៣ រសជាតិ), អាក់ទីវ ហ្វាយប៊រ កំផ្លិច, និង Niteworks ។ សមាជិកឯករាជ្យអាចប្រើប្រាស់វិធីទូទាត់ប្រាក់តាមធនាគារ ចល័ត លើ ទូរស័ព្ទ (Mobile Banking payment method) នៅពេលទិញផលិតផលនៅទីតាំងលក់ដោយស្វ័យប្រវត្តិនេះបាន។
អ្នកស្រី ឈុន ណៃឈីវ ដែលជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Herbalife Nutrition កម្ពុជា បានថ្លែងថា៖ «យើងមានមោទនភាពក្នុងការនាំយកការវិនិយោគបច្ចេកវិទ្យាថ្មីៗនេះ ដើម្បីឱ្យសមាជិកឯករាជ្យរបស់យើងអាចទទួលបានសេវាកម្មកាន់តែល្អប្រសើរឡើង។ ជាមួយនឹងបទពិសោធន៍ជាង ៨ឆ្នាំនៅក្នុងទីផ្សារនេះ យើងបានកត់សម្គាល់ឃើញថា ក្រុមហ៊ុនទទួលបានការបញ្ជាទិញច្រើនពីសមាជិក ជាពិសេសនៅរៀងរាល់ថ្ងៃចន្ទ និងថ្ងៃធ្វើការដំបូងបន្ទាប់ពីថ្ងៃឈប់សម្រាកយូរ ដូច្នេះហើយ ម៉ាស៊ីនលក់ដោយស្វ័យប្រវត្ថិដែលដំណើរការ ២៤/៧ នេះ នឹងក្លាយជាដំណោះស្រាយមួយសម្រាប់សមាជិកក្នុងការបញ្ជាទិញជាប្រចាំ»។
Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង ៩០ប្រទេសដោយសមាជិកឯករាជ្យរបស់យើង ដែល
ផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។
តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។ សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com៕