(ភ្នំពេញ)៖ កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុនតែបៃតងអូអ៉ិឈិ រួមទាំងទូតសុឆន្ទៈ កញ្ញាសុខ ពិសី បានធ្វើការប្រគល់ រង្វាន់ម៉ូតូហុងដា ADV 150cc សេរីថ្មីដ៏ស្រស់ស្អាតចំនួន ២គ្រឿង ជូនអតិថិជនដែលមានសំណាងឈ្នះរង្វាន់ ពីតែបៃតងអូអ៉ិឈិ។

អ្នកឈ្នះទី១ ឈ្មោះ មិន ភីយ៉ា ភេទប្រុស មុខរបរជាអ្នកបើករថយន្តក្រុង រស់នៅ ស្រុកចំការលើ ខេត្តកំពង់ចាម។ អ្នកឈ្នះទី២ ឈ្មោះ ហួង សុភ័ក្រ ភេទស្រី មុខរបរជាអ្នកបកប្រែ រស់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក មិន ភីយ៉ា បាននិយាយថា លោកតែងតែទិញតែបៃតងអូអ៉ិឈិមកពិសាជាប្រចាំដើម្បីបំបាត់ ស្រេកទឹក និងធ្វើឲ្យលោកមានអារម្មណ៍ភ្លឺស្វាងក្នុងការបើកបរ។ ពេលលោកបើកគម្របដប ហើយឃើញថា ត្រូវរង្វាន់ម៉ូតូហុងដា ADV លោកពិតជាមានអារម្មណ៍រំភើបនឹកស្មានមិនដល់ ព្រោះលោកមិនដែលគិតថា លោកនឹងមានឱកាសឈ្នះរង្វាន់ឡើយ។ លោកឈ្នះម៉ូតូ ប៉ុន្តែលោកជូនពរឲ្យអតិថិជនទាំងអស់ឈ្នះរង្វាន់ធំលុយសុទ្ធ ២០០លានរៀល។

ចំណែកកញ្ញា ហួង សុភ័ក្រ វិញបានឲ្យដឹងថា កញ្ញាមិនដែលជឿទេថាខ្លួនឯងមានសំណាងឈ្នះរង្វាន់ពី អូអ៉ិឈិ។ ថ្ងៃមួយកាល ពីសប្តាហ៍កន្លងទៅ នៅតាមផ្លូវធ្វើដំណើរទៅធ្វើការ កញ្ញាចូលទិញអូអ៉ិឈិយកមក ញ៉ាំដូចរាល់ដង ហើយពេលបើកគម្របដប កញ្ញាពិតជាភ្ញាក់មែនទែនពេលឃើញក្នុងគម្របដបសរសេរ រង្វាន់ ម៉ូតូហុងដា ADV។ ពេលនោះកញ្ញាបានទាក់ទងមកក្រុមហ៊ុន ហើយកញ្ញាពិតជាសប្បាយចិត្តខ្លាំងណាស់ ពេលក្រុមហ៊ុនបញ្ជាក់ថាកញ្ញាពិតជាបានត្រូវរង្វាន់ពិតប្រាដកមែន។ ឥឡូវនេះ កញ្ញាពិតជាជឿជាក់ ១០០% ថាតែបៃតងអូអ៉ិឈិ មានរង្វាន់ពិត និងចែកពិតប្រាកដមែន។

តាមការឲ្យដឹងពីតំណាងក្រុមហ៊ុន អូអ៉ិឈិ នៅមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ដែលមិនទាន់រកឃើញ អ្នកឈ្នះដូចជា រង្វាន់ធំលុយសុទ្ធ ២០០លានរៀល ៥០លានរៀល ១០លានរៀល និងលុយសុទ្ធជាច្រើន រង្វាន់ទៀត រួមទាំងរង្វាន់ម៉ូតូហុងដា ADV ជាច្រើនគ្រឿងទៀតផងដែរ។

សូមអតិថិជនទាំងអស់ប្រញាប់ទិញអូអ៉ិឈិមកពិសាឥឡូវនេះ ព្រោះអ្នកឈ្នះបន្ទាប់អាចជាអ្នក៕