(ភ្នំពេញ)៖ ក្រុមហ៊ុន ASUS ប្រកាសសម្ភោធផលិតផលថ្មីរបស់ខ្លួនក្នុងឆ្នាំ២០២២ជាផ្លូវការ ដែលក្នុងនោះសុទ្ធសឹងតែជាផលិតផលដែលបំពាក់ទៅដោយអេក្រង់ OLED អោយសមស្របទៅតាមយុគសម័យកាលបច្ចេកវិទ្យា។

សូមជម្រាបថា ម៉ូដែលថ្មីៗក្នុងឆ្នាំ២០២២ ដែលក្រុមហ៊ុន ASUS បានដាក់លក់ជាផ្លូវការទាំងនោះមានរហូតដល់ទៅ៤ប្រភេទធំៗរួមមាន៖ សេរី ProArt Studiobook សំរាប់ Content Creator កម្រិតខ្ពស់, សេរី Vivobook Pro សម្រាប់អ្នកចាប់ផ្តើមការងារ Creator ដំបូង, សេរី Zenbook ថ្មី សម្រាប់អ្នកប្រើប្រាស់ទូទៅ និងជាចុងក្រោយនោះគឺ Tablet 2-1 ដែលមានឈ្មោះថា Vivobook 13 Slate OLED។

ក្នុងពិធីសម្ពោធលក់ជាផ្លូវការនោះផងដែរ បានធ្វើឡើងនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ក៏មានការចូលរួមពី លោក Reanthort ដែលជាឯកអគ្គរាជទូតសុឆន្ទៈរបស់ ASUS, លោកJohn Sey ដែលជាអ្នកជំណាញផ្នែកបច្ចេកវិទ្យា និងកញ្ញា MAM Lisa ដែលជាសិល្បករគំនូរដ៏ល្បីបានចូលរួមកម្មវិធីផងដែរ។

ខាងក្រោមនេះ ក្រុមហ៊ុន ASUS សូមបង្ហាញនូវម៉ូដែលថ្មីសន្លាងដែលជាប្រភេទអេក្រង់ OLED បច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុនផ្ទាល់តែម្តង៖

* ProArt

ProArt គឺជាម៉ាកយីហោមួយរបស់ ASUS ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកជំនាញផ្នែកច្នៃប្រឌិត ដូចជាអ្នកឌីស្ស៉ាញកំរិតធ្ងន់ អ្នកគូរគំនូរជិវចល អ្នកបង្កើតខ្សែភាពយន្តខ្នាតធំជាដើម ដែលពួកគាត់តម្រូវអោយប្រើ Software ទំហំធំៗជាច្រើន រួមជាមួយអេក្រង់ដែលដាច់ខាតត្រូវតែបង្ហាញពណ៌បានច្បាស់បំផុត។

ឆ្នាំនេះ ASUS បានបញ្ចេញនូវម៉ូដែល ProArt ចំនួន២សេរី រួមមាន៖

១៖ Studiobook Pro 16 OLED (W7600H3A): ត្រូវបានបំពាក់ដោCPU Intel Xeon W-11955M មានក្រាភិចកាតNvidia Quadro RTX A3000 រ៉េម 64Gb អង្គផ្ទុកទិន្នន័យ 4Tb អេក្រង់ OLED 4K ដែលមាន Ratio 16:10 ធំទូលាយ រួមផ្សំជាមួយ Window License 11 PRO ដែលមានតម្លៃ USD4,299សំរាប់ទីផ្សារកម្ពុជា។

២៖ Studiobook 16 OLED (H7600HM): ត្រូវបានបំពាក់ដោយ Intel Corei9-11900H មានក្រាភិចកាត NVidia RTX3060 រ៉េម 64Gb អង្គផ្ទុកទិន្នន័យ 4Tb អេក្រង់ OLED 4K ដែលមាន Ratio 16:10 ធំទូលាយ រួមផ្សំជាមួយ Window License 10 PRO ដែលមានតម្លៃ USD4,299 សម្រាប់ទីផ្សារកម្ពុជា។

ចំណុចពិសេសរបស់ម៉ូដែលទាំង២នេះ ក្រៅពី Specs សម្រាប់ Creator គ្រប់គ្នាចាប់អារម្មណ៍ឃើញថា ការឌីស្ស៉ាញរបស់វាក៏មានភាពច្នៃប្រឌិតខ្ពស់ ដែលសាកសមបំផុតសំរាប់ Creator។ ក្នុងនោះរួមមាន ASUS Dial ដែលជាគ្រាប់ចុចមូលសម្រាប់បង្វិលកែប្រែពណ៌ ពន្លឺបានយ៉ាងងាយស្រួលនិងសុក្រិតបំផុត និងមានមុខងារជាច្រើនបន្ថែមទៀតក្នុងការប្រើប្រាស់។ រីឯ Touchpad មានទំហំធំទូលាយ អាចប្រើជាមួយប៊ិចអេឡិចត្រូនិច និងមានគ្រាប់ចុចចំនួន៣ ដែលគ្រាប់កណ្តាលគឺសំរាប់ចាប់បង្វិលប្លង់ 3D ផងដែរ។

 * Vivobook Pro

Vivobook Pro ត្រូវបានបង្កើតឡើង សម្រាប់អ្នកចាប់ផ្តើមអាជីពជា Creator ដំបូងដើម្បីអោយការងាររបស់អ្នកប្រើប្រាស់ប្រកបដោយរលូន និងទទួលបានអេក្រង់ដែលមានពណ៌ច្បាស់ត្រជាក់ភ្នែក។ ASUS បានបញ្ចេញលេខកូដចំនួន ២សម្រាប់ Vivobook Pro នេះរួមមាន៖

១៖ Vivobook Pro 16X OLED (N7600PC និង M7600QC): ដែល N7600PC ត្រូវបានបំពាក់ដោយ CPU Intel Core i7-11370H រ៉េម16GB អង្គចងចាំ 512Gb SSD ក្រាហ្វិចកាត Nvidia 3050 កញ្ចក់ 4K OLED ដែលមានតម្លៃUSD1399 និង M7600QC ត្រូវបានបំពាក់ដោយ CPU AMD R7-5800H រ៉េម 8GB អង្គចងចាំ 512GB SSD ក្រាហ្វិចកាត Nvidia 3050 កញ្ចក់ 4K OLED ដែលមានតម្លៃ USD1,299។

២៖ សេរី Zenbook: ASUS បានបញ្ចេញម៉ូដែល២ សម្រាប់ត្រកូល Zenbook នោះគឺ៖ Zenbook 14X OLED ដែលមានអេក្រង់ទី២ និងZenbook 14 Flip OLED ដែលមាន Numpad លើ Touchpad ព្រមទាំងអាចបត់បាន៣៦០ដឺក្រេ។ ម៉ូដែលទាំង២នេះ ត្រូវបានបំពាក់ទៅដោយ CPU Intel Corei7 ជំនាន់ទី១១ និងមានទំហំអេក្រង់ OLED 2.8K TouchScreen ។ វាមានរាងស្តើងបំផុត ស្រាលបំផុត និងមានកម្លាំងខ្លាំង ដែលអាចយកតាមខ្លួនបានគ្រប់ទីកន្លែង ជាមួយសមត្ថភាពដែលបំពេញតម្រូវការការងារបានជាច្រើន។ Zenbook 14X OLED ដែលមានលេខកូដ UX5400EA មានតម្លៃត្រឹមតែ USD1299។ រីឯZenbook 14 Flip OLEDដែលមានលេខកូដUP5401EAមានតម្លៃត្រឹមតែUSD1349តែប៉ុណ្ណោះ។

៣៖ Vivobook 13 Slate OLED: ម៉ូដែលចុងក្រោយដែល ASUS បានបញ្ចេញនោះគឺ Vivobook 13 Slate OLED ដែលនេះគឺជាកុំព្យូទ័រ 2 in 1 ដែលអាចបំពេញតម្រូវការរបស់លោកអ្នកបានដោយលោកអ្នកអាចប្រើវាជាកុំព្យូទ័រផង ជាទូរទស្សន៍ OLED ដើម្បីបំពេញការកំសាន្តដ៏មានគុណភាពផង និងអាចប្រើវាជា Tablet ផង។ ជាមួយអេក្រង់ OLED ដែលមានទំហំ 13.3អ៉ីញ FHD នោះលោកអ្នកអាចបំពេញការងារទូទៅផង ការកម្សាន្តផង និងការស្រាវជ្រាវផងដែរ។ វាបំពាក់ទៅដោយ CPU Pentium រ៉េម 8GB អង្គផ្ទុកទិន្នន័យទំហំ 256GB និងមានរបស់ផ្គុំ១ឈុត មកជាមួយទៀតរួមមាន៖ ប៊ិចASUS ជើងទម្រ Keyboard និងសំបងស្រោមកុំព្យូទ័រថែមទៀតផង។

សូមបញ្ជាក់ថា រាល់ផលិតផលថ្មីដែលបានសម្ពោធដាក់លក់ជាផ្លូវការ នាថ្ងៃនេះបាននិងកំពុងដាក់លក់នៅទូទាំងប្រទេសកម្ពុជា ហើយលោកអ្នកដែលជាអតិថិជនអាចរកជាវបានគ្រប់តំណាងចែកចាយរបស់ក្រុមហ៊ុន ASUS ៕