(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២២នេះ ក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលមាន Pizza Hut Cambodia ជាបុត្រសម្ពន្ធ័ជាម៉ាកយីហោ ប៊្រេនភីហ្សា ដ៏ល្បីល្បាញទូទាំងពិភពលោក បានធ្វើការប្រកាសបើកជាផ្លូវការ Pizza Hut សាខាទី៥ គឺភីហ្សាហាត់គីរីរម្យ ដែលមាន ទីតាំងស្ថិតនៅលើផ្លូវមហាវិថីព្រះសីហនុ (ផ្លូវ២៧៤) កែងផ្លូវ១១៣ ជិតវិទ្យាល័យព្រះយុគន្ធរ (ផ្លូវគិរីរម្យ)។
លោក ហេង សេងលី នាយកប្រតិបត្តិ នៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានឲ្យដឹងថា ការបើកដំណើរការសាខាទី៥ នេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែមទៅលើផ្លូវមហាវិថីព្រះសីហនុ (ក្នុងតំបន់ផ្លូវគីរីរម្យ) ដើម្បីពង្រីកខ្លួនឱ្យកាន់តែជិតអតិថិជនគោលដៅ ជាមួយការបង្កើនភាពកាន់តែងាយស្រួលជូនដល់អតិថិជន ដើម្បីឲ្យអតិថិជន ទទួលបានភីហ្សាម៉ាកភីហ្សាម្ចាស់ដើមពីអាមេរិច និងអាហារបែបអ៊ីតាលីដ៏សំបូរបែបជាមួយរសជាតិឈ្ងុយឆ្ងាញ់ជាងគេ ស្រួយជាងគេ គ្រឿងផ្សំថ្មីៗស្រស់ៗជាងគេ ជាមួយស្តង់ដាសុវត្ថិភាពម្ហូបអាហារលំដាប់ពិភពលោក បន្លែសុវត្ថិភាពបញ្ជាក់ដោយវិញ្ញាបត្រ GAP និងទឹកប្រើប្រាស់នៅក្នុងភោជនីយដ្ឋាន ត្រូវបានចម្រោះដោយម៉ាស៊ីនស្វ័យប្រវត្តិ នឹងយកទៅពិនិត្យនៅមន្ទីរពិសោធន៍ប៉ាស្ទ័រជាប្រចាំ ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន នឹងដើម្បីឆ្លើយតបទៅនឹងនិន្នាការ នៃការនិយមចូលចិត្តការទទួលទានអាហារម៉ាកយីហោ ប៊្រេនរបស់សហរដ្ឋអាមេរិក ជាងម៉ាកយីហោរបស់ប្រទេសជិតខាង ដោយផ្នត់គំនិតរបស់ប្រជាជនកម្ពុជា យល់ឃើញថាម៉ាក ឬក៏ផលិតផលរបស់សហរដ្ឋអាមេរិក មានគុណភាពនិងស្តង់ដាល្អជាង ឬខ្ពស់ជាងម៉ាកយីហោនៅប្រទេសជិតខាង។
គួរបញ្ជាក់ផងដែរថា ការពង្រីកវិសាលភាពសេវាកម្មរួមមាន ទាំងសេវាកម្ម ទទួលទានក្នុងហាង/ ខ្ចប់ទៅផ្ទះ និងសេវាកម្ម ដឹកជញ្ជូនដល់ទីកន្លែងតាមរយៈលេខទូរសព្ទ 023 890 890 ក៏ដូច Pizza Hut Digital Store គឺ PizzaHut Kh APP (https://bit.ly/PizzahutappKH), www.pizzahut.com.kh។
បន្ថែមពីលើការកម្ម៉ង់ដ៏សំបូរបែប ក្រុមហ៊ុន Pizza Hut បានបន្ថែមមុខងារការទូរទាត់បែបឌីជីថលជាមួយ QR Scan PARK PAY តាមរយៈកម្មវិធី PARK CAFÉ APP ក្រៅពីការទូទាត់សាច់ប្រាក់សុទ្ធនឹង ABA, VISA Master Card៕