(ញូវយ៉ក)៖ ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកបានរាយការណ៍នៅថ្ងៃអាទិត្យថា ក្រុមហ៊ុន Netflix បានផ្អាកសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដើម្បីប្រឆាំងនឹងការឈ្លានពានទៅលើអ៊ុយក្រែនទាំងស្រុង។

នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Variety នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២។

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Netflix បានបញ្ឈប់ជាបណ្តោះអាសន្ននូវគម្រោង និងការទិញយកទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ខណៈដែលខ្លួនបានវាយតម្លៃពីផលប៉ះពាល់ នៃការលុកលុយរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន។

ចំពោះហេតុផលដែលឈានដល់ការសម្រេចចិត្តផ្អាកដំណើរការ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Netflix បានបញ្ជាក់ថា «ដោយសារកាលៈទេសៈមិនអំណោយផល យើងបានសម្រេចចិត្តផ្អាកសេវាកម្មរបស់យើងនៅក្នុងប្រទេសរុស្ស៊ី»៕