(ភ្នំពេញ)៖ កាន់តែពិសេសសម្រាប់អ្នកនិយមម៉ូតសម្លៀកបំពាក់ទាន់សម័យ គឺ Wavera ដែលជាហាងលក់សម្លៀកបំពាក់ចម្រុះម៉ូត នាំយកម៉ាកសម្លៀកបំពាក់ចំនួន ៦ ផ្សេងៗគ្នា ដែលបើកដំណើរការនៅថ្ងៃទី០៤ ខែមីនាឆ្នាំ២០២២នេះ នៅផ្សារទំនើប ជីប ម៉ុង សែនសុខ ជាន់ទី១។

តោះមកដឹងពីម៉ាកល្បីៗដែល Wavera ជាហាងលក់សម្លៀកបំពាក់ចម្រុះម៉ូត នាំចូលមកគឺមានដូចជា EP, FFashion, Sabina, Jeune Style, Mirah និង J.Niché ។ ម៉ាកទាំងអស់នេះ សុទ្ធសឹងតែសម្រាប់សុភាពនារី យុវតី និងអ្នកដែលស្រលាញ់ម៉ូតសម្លៀកបំពាក់ស្អាតៗ និងស្លៀកពាក់លើខ្លួនមានផាសុខភាព ។

សម្លៀកបំពាក់នីមួយៗ មានសាច់ក្រណាត់មានគុណភាព ងាយស្រួលស្លៀកពាក់និងបត់បែន ព្រមទាំងតម្លៃសមរម្យ ។ ហាងលក់សម្លៀកបំពាក់ចម្រុះម៉ូត Wavera ជ្រើសរើសម៉ូតដែលត្រូវនឹងចិត្តរបស់សុភាពនារីកម្ពុជា រួមទាំងជាម៉ូតសម្លៀកបំពាក់ដែលចេញថ្មី និងទាន់សម័យ។

Wavera ជាពិភពម៉ូត ដែលអ្នកអាចស្វែងរកសម្លៀកបំពាក់ធ្វើការ សម្លៀកបំពាក់ដើរលេង សម្លៀកបំពាក់ជប់លៀង ជាដើម ដោយគ្រាន់តែមកមួយកន្លែង ហើយរកម៉ូតសម្លៀកបំពាក់ស្អាតៗបានយ៉ាងងាយស្រួល។ សូមកុំភ្លេចមក ផ្សារទំនើប ជីប ម៉ុង សែនសុខ និង Wavera ណា៕

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណរភ្ជាប់ដូចខាងក្រោម៖
* https://web.facebook.com/chipmongsensok
* 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://bit.ly/3sByFHY
* 𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺: https://bit.ly/3A8lbGG
* 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://bit.ly/33TLbdm