(បរទេស)៖ តារាទូរទស្សន៍ និងជាតារាម៉ូដែលល្បីរបស់អាមេរិក អ្នកនាង Kourtney Kardashian ស្ថិតក្នុងចំណោមមនុស្សជាងមួយលាននាក់ដែលបានស្វាគមន៍ក៏ដូចជាបានប្រកាសគាំទ្រ ដល់ជំហររបស់ Gigi Hadid ដែលថានាងនឹងបរិច្ចាគប្រាក់ចំណូលរបស់នាងពីកម្មវិធី «Fall 2022» ដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយជម្លោះនៅអ៊ុយក្រែន និងប៉ាឡេស្ទីន។

ឆ្លើយតបនឹងវិបត្តិនៅអ៊ុយក្រែន ដែលបាននឹងបង្កផលវិបាកយ៉ាងច្រើនដល់ប្រជាជន ត្រូវភៀសខ្លួនទៅប្រទេសជិតខាងនោះ តារាម៉ូដែល Kourtney Kardashian បាននិយាយនៅលើ Instagram របស់នាងថា «ការ មាន កាលវិភាគ ដើរ ម៉ូដ ដែល បាន កំណត់ ហើយមាន ន័យ ថា មិត្ត រួម ការងារ របស់ ខ្ញុំ និង ខ្ញុំ ជា ញឹក ញាប់ បានបង្ហាញ ម៉ូដ ថ្មីៗ ក្នុង អំឡុង ពេល ដ៏ សោកសៅ ក្នុង ប្រវត្តិសាស្ត្រ។ យើងមិនអាចគ្រប់គ្រងកាលវិភាគបានទេ តែយើងធ្វើវា ដើម្បីធ្វើការបរិច្ចាគផ្សេងៗ»

ការប្រកាសជំហរបែបនេះ គឺដោយសារតែនាងព្រមទាំងតារាផ្សេងទៀត បានសម្រេចចិត្ត ធ្វើការបរិច្ចាគប្រាក់ដែលនាងរកបានពីការដើរម៉ូដ «Fall 2022» ទៅបរិច្ចាគដល់ជនភៀសខ្លួន និងប្រជាជនដែលរងគ្រោះ ដោយសារសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសផ្សេងទៀត ដែលកំពុងជួបការលំបាក ដូចជានៅប៉ាឡេស្ទីនជាដើម៕