(មេនឆេស្ទើ)៖ ជំនួបប្រជែង ៣ពិន្ទុក្រុមខ្លាំង Manchester City បានយកឈ្នះមិត្តរួមទីក្រុង Manchester United យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-១ នាកីឡដ្ឋាន Etihad ក្នុងលីគអង់គ្លេស Premier League សប្តាហទី២៨ ធ្វើឲ្យក្រុមលោក Pep Guardiola បន្តឈរកំពូលតារាងជាមានក្រុម Liverpool តាមពី ក្រោយបណ្តោះអាសន្នមាន ៦៣ពិន្ទុ។

កីឡាករឆ្នើម Kavin De Bruyne និង Riyad Mahrez រកបានម្នាក់ ២គ្រាប់ ដ្បិតក្រុមលោក Ralf Rangnick ស៊ុតបានតែ ១គ្រាប់ប៉ុណ្ណោះពីសំណាក់កីឡាករវ័យក្មេង Jadon Sancho ដែលនេះជា ជំនួបជើងទី២ រវាងក្រុមទាំង២ ដោយកាលជើងទី១ នាកីឡដ្ឋាន Old Trafford ក្រុមបិសាចក្រហមចាញ់ ២-០ ដែរ។

ជំនួបបន្ទាប់ក្រុម Man City ត្រូវជួបក្រុម Sporting CP ក្នុងលីគ UEFA Champions League មុនបន្ត ទៅប៉ះក្រុម Crystal Palace សប្តាហទី២៩ ក្នុងលីគកំពូលអង់គ្លេស ដ្បិតក្រុម Man United ឈរនៅ លេខរៀងទី៥ មានភាគរយធ្លាក់ចុះត្រូវជួបក្រុមខ្លាំង Tottenham Hotspur និង Liverpool មុនបន្តទៅ ជួប Atletico Maddrid ជើងទី២ ប្រជែងពានលីគអឺរ៉ុប៕