(ភ្នំពេញ)៖ តាមរយៈការរៀបចំរចនាសម្ព័ន្ធក្នុងតំបន់ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានប្រកាសនូវជើងហោះហើរថ្មីពីរាជធានីភ្នំពេញ ទៅទីក្រុងបាងកក ដែលជារាជធានីនៃប្រទេសថៃ ចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ តទៅ។
លោក Woranate Laprabang នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានថ្លែងថា៖ «ពួកយើងពិតជារីករាយ ដែលបានភ្ជាប់ទំនាក់ទំនងរវាងប្រទេសថៃ និងប្រទេសកម្ពុជា ហើយបានផ្តល់ឱកាសឱ្យប្រជាជនថៃបានហោះហើរទៅប្រទេសកម្ពុជា ក៏ដូចជាស្វាគមន៍អ្នកដំណើរនិងអ្នកជំនួញនៃប្រទេសកម្ពុជា មកទស្សនា និងទទួលយកបទពិសោធន៍ពីភាពស្រស់ស្អាតនៃប្រទេសថៃ បន្ទាប់ពីការរីករាលដាលពីជំងឺទូទាំងសាកលអស់រយៈពេលយូរមកហើយ»។
លោកបន្ថែមថា៖ «ជើងហោះហើរទៅកាន់គោលដៅប្រទេសទាំង២នេះ ក៏ជាចំណែកមួយដែលអាចជួយឱ្យសេដ្ឋកិច្ច នៅក្នុងប្រទេសទាំង២ មានភាពប្រសើរឡើងវិញ និងធ្វើឱ្យតម្រូវការនៃការធ្វើដំណើរតាមផ្លូវអាកាសមានការកើនឡើង ព្រមទាំងជំរុញឱ្យមានមានទំនាក់ទនងផ្នែកទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំង២ ផងដែរ ដើម្បីបញ្ជាក់ពីគោលដៅក្នុងការពង្រីកបណ្តាញទំនាក់ទំនង និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរ»។
ជើងហោះហើរអន្តរជាតិថ្មីរវាង ភ្នំពេញ - បាងកក (សុវណ្ណភូមិ) នឹងដំណើរការ ១សប្តាហ៍ ៣ដង នៅរៀងរាល់ថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ជាមួយនឹងរយៈពេលហោះហើរ១ម៉ោង ១០នាទី។
លោកអ្នកអាចស្វែងរកកាលវិភាគហោះហើរនៅក្នុងតារាងខាងក្រោម៖
Flight
Number Origin Destination Departure Arrival
* VZ720 Bangkok Phnom Penh 08:30 09:40
* VZ721 Phnom Penh Bangkok 10:30 11:45
លើសពីនេះទៀត ជើងហោះហើរថ្មី ពីរាជធានីភ្នំពេញទៅទីក្រុងបាងកក រួមជាមួយនឹងបណ្តាញរបស់ក្រុមហ៊ុន ថៃ វៀតចេត បានបន្ថែមកាលវិភាគជើងហោះហើររវាង បាងកក-ហូជីមិញ សរុបរហូតទៅដល់ ៦ដង ក្នុង១សប្តាហ៍ ដើម្បីផ្តល់ជូននូវជម្រើសដ៏ល្អបំផុតដល់ភ្ញៀវក្នុងប្រទេសទាំង២នេះ។ ក្នុងរយៈពេលខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត សង្ឃឹមថា នឹងអាចពង្រីក និងបន្ថែមបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួន ទៅកាន់គោលដៅជាច្រើនបន្ថែមទៀត ជាពិសេសនៅក្នុងតំបន់ អាស៉ីប៉ាស៉ីហ្វិច ដូចជា ប្រទេសវៀតណាម ប្រទេសសិង្ហបុរី និងកោះតៃវ៉ាន់។ល។
ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត មានយន្តហោះសម្រាប់ដឹកអ្នកដំណើររហូតទៅដល់ ១៦គ្រឿង ដែលក្នុងនោះមាន Airbus A320-200 ចំនួន ១០គ្រឿង, Airbus A321-200 ចំនួន ៦គ្រឿង ជាមួយនឹងភាគរយនៃអាត្រាការអនុវត្តទាន់ពេលវេលា (OTP) រហូតដល់ ៩៧.២៩% ភាពជឿជាក់នៃបច្ចេកទេស ៩៩.៧៣% និងមានអ្នកដំណើរសរុបជិត ១១លាននាក់ បន្ថែមជាមួយនឹងការបន្តពង្រីកបណ្តាញរបស់ខ្លួនក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីត១៩ បានធ្វើឱ្យក្រុមហ៊ុន ថៃ វៀតចេត ជោគជ័យដោយទទួលបានពានរង្វាន់ជា«ក្រុមហ៊ុនដឹកអ្នកដំណើរមានតម្លៃទាបដែលរីកលូតលាស់លឿនបំផុតប្រចាំឆ្នាំ» (The Fastest Growing Low-cost Carrier of the 2020) ពីទស្សនាវត្ដី Global Business Outlook 2020។
ក្រុមហ៊ុន ថៃ វៀតចេត ក៏បានទទួលពានរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានបាហុនិការ ដ៏រួសរាយរាក់ទាក់ជាងគេ (Most Passenger-Friendly Cabin Crew – 2021) ពីទស្សនាវដ្ដី International Finance ដោយសង្កត់ធ្ងន់លើជំហររបស់ខ្លួនជា «ក្រុមហ៊ុនអាកាសចរណ៍នៃបដិសណ្ឋារកិច្ច» ដោយពង្រឹងតម្លៃស្នូលនៃមិត្តភាព និងភាពសប្បាយរីករាយ រួមជាមួយនឹង សុវត្ថិភាព ពេលវេលា និងតម្លៃសមរម្យ។
ទីក្រុងភ្នំពេញ គឺជារាជធានីនៃប្រទេសកម្ពុជា ដែលពោរពេញទៅដោយទេសភាពដ៏ស្រស់ស្អាតជាច្រើន និងកន្លែងទេសចរណ៍បែបប្រវត្តិសាស្ត្រ មានដូចជា ព្រះបរមរាជវាំងដ៏អស្ចារ្យ សារមន្ទីរជាតិ ដែលជាកន្លែងថែរក្សា និងប្រមូលផ្តុំសិល្បៈគ្រប់ទម្រង់របស់ខ្មែរ និងរូបចម្លាក់ច្រើនជាងគេលើសកលលោក រួមទាំងមានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងផងដែរ។ ចំណែកឯទីក្រុងបាំងកកវិញ មានទេសភាពដ៏ស្រស់ស្អាតរបស់ទូកទេសចរណ៍នៅតាមដងទន្លេ ចៅ ប្រាយ៉ា ព្រះបរមមហារាជវាំងដ៏ស្អាតអស្ចារ្យ និងមានផ្សាររាត្រីអ៊ូរអរជាច្រើន។
សូមជម្រាបថា ក្រុមហ៊ុន ថៃ វៀតចេត បានបង្កើតឡើងក្នុងឆ្នាំ២០១៤ ហើយបានសហការជាមួយក្រុមហ៊ុន វៀតចេត អ៊ែរ ដើម្បីពង្រីកបណ្តាញហោះហើររបស់ខ្លួន និងផ្តល់ឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រទេសជាច្រើនទៀតប្រកបដោយសេវាកម្មរួសរាយរាក់ទាក់ និងសប្បាយរីករាយ។ ដោយផ្តោតលើសមត្ថភាពគ្រប់គ្រងការចំណាយ ប្រតិបត្តិការដែលប្រកបដោយប្រសិទ្ធភាព និងការ អនុវត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ យើងអាចផ្តល់ជូននូវការហោះហើរដោយសន្សំសំចៃ និងតម្លៃដែលអាចផ្លាស់ប្ដូរទៅតាមកាលៈទេសៈ ព្រមទាំងសេវាកម្មជាច្រើនទៀតដើម្បីសម្របតាមតម្រូវការរបស់អតិថិជន។
ថៃ វៀតចេត ទទួលបានពានរង្វាន់ ក្រុមហ៊ុនដឹកអ្នកដំណើរដែលមានតម្លៃទាបនិងរីកលូតលាស់លឿនបំផុតនៃឆ្នាំ២០២០ ដោយទស្សនាវដ្តី Global Business Outlook។ ក្រុមហ៊ុនកំពុងបន្តពង្រីកបណ្តាញហោះហើររបស់ខ្លួនទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាពង្រីកងារជាក្រុមហ៊ុនក្មេងជាងគេដែលមានយន្តហោះទំនើបៗ ដោយមានយន្តហោះ Airbus A320 និង A321។
ក្រុមហ៊ុន Midea Group គឺជា Brand ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឈានមុខគេដែលទទួលស្គាល់ដោយអន្តរជាតិ។ វាបានចូលទីផ្សារអន្តរជាតិជាសាកលអស់រយៈពេលជាង ៥៣ឆ្នាំហើយ និងបានលក់ផលិតផល Midea នៅក្នុងប្រទេស និងនៅតាមតំបន់ជាង១៥០។ Midea ជាក្រុមហ៊ុនផលិតឧបករណ៍ ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ ឈានមុខគេ លើពិភពលោក។ នៅឆ្នាំ២០២១ ក្រុមហ៊ុន Midea Group បានជាប់ចំណាត់ថ្នាក់ទី២៨៨ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង៥០០ នៅលើពិភពលោក (Global Fortune 500) ហើយវានឹងបន្តលើសពីនេះ និងឆ្ពោះទៅមុខអភិវឌ្ឍន៍បន្តទៀត៕