(ម៉ូនិច)៖ អ្នកចាំទីក្លិបខ្លារខិន Bayern Munich កីឡាករ Manuel Neuer ត្រូវបានគេកំណត់ថា អាចវិលត្រឡប់ចូលរួមការប្រកួតជើងទី២ ក្នុងលីគ Champions League នាថ្ងៃអង្គារនេះ ដែលត្រូវប៉ះក្រុម Salzburg របស់អូទ្រីស បន្ទាប់ពីលោកបានជាសះស្បើយពីរបួសជង្គង់។ នេះបើតាមសម្តីគ្រូបង្វឹក Julian Nagelsmann ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។

កីឡាករ Neuer ដែលបានខកខានការប្រកួតជើងទី១ ក្នុងលទ្ធផលស្មើ ១-១ នាប្រទេសអូទ្រីសនោះ បានអវត្តមានពីការប្រកួតរយៈពេល ១ខែហើយ បន្ទាប់ពីទទួលការវះកាត់ជង្គង់កាលពីខែកុម្ភៈ ឆ្នាំ២០២២។

«ប្រសិនបើមិនមានបញ្ហាណាមួយចំពោះជង្គង់នោះទេ គាត់នឹងអាចចូលរួមប្រកួតបាន» នេះបើតាមសម្តីលោក Nagelsmann បានប្រាប់ក្នុងសន្និសីទសារព័ត៌មានតាមអនឡាញមួយ។ «យើងដឹងពីសារៈសំខាន់របស់គាត់ ថាជាកីឡាករ និងជាមនុស្សរបស់ក្លិប Bayern។ ខ្ញុំរីករាយ ដែលគាត់វិលត្រឡប់មកវិញ ហើយរំពឹងយ៉ាងមុតមាំថា នឹងអាចប្រកួតនៅថ្ងៃស្អែកបាន»

សូមជម្រាបថា Bayern Munich ជាឈរនៅកំពូលតារាងចេញពីពូល E ក្នុងពានអឺរ៉ុប UEFA Champions League ដែលឈានមកដល់វគ្គ ១៦ក្រុមចុងក្រោយត្រូវប៉ះ Salzburg៕