(ភ្នំពេញ)៖ កាន់តែទំនើប និងងាយស្រួលថែមមួយកម្រិតទៀតហើយ ! ធនាគារ អេស៊ីលីដា នឹងដាក់ឲ្យប្រើប្រាស់នូវផលិតផល Payband នាពេលឆាប់ៗខាងមុខនេះ។

Payband គឺជាឧបករណ៍ទូទាត់សាមញ្ញ រហ័ស និងសុវត្ថិភាព ដូចការប្រើប្រាស់ប័ណ្ណឥណពន្ធអេធីអឹម Contactless ដែលអ្នកប្រើប្រាស់អាចពាក់នៅ លើកដៃ ហើយធ្វើការទូទាត់សាច់ប្រាក់ ជាមួយម៉ាស៊ីនឆូតកាត និងម៉ាស៊ីនផ្សេងៗទៀត ដែលនឹងដាក់ឲ្យដំណើរការនាពេលខាងមុខ។

ចំពោះអត្ថប្រយោជន៍ Payband គឺអាចដកប្រាក់ជាមួយម៉ាស៊ីនអេធីអឹម អេស៊ីលីដា ដែល បំពាក់ប្រព័ន្ធ Contactless ងាយស្រួលទូទាត់ចំណាយផ្សេងៗ តាមម៉ាស៊ីនឆូតកាត អេស៊ីលីដា ដែលបានបំពាក់ប្រព័ន្ធ Contactless មានសុវត្ថិភាពខ្ពស់ជំនួសឲ្យការប្រើសាច់ប្រាក់សុទ្ធ។

ជាមួយគ្នានេះលក្ខខណ្ឌតម្រូវ សម្រាប់ប្រើប្រាស់ គឺអតិថិជនត្រូវមានគណនីមួយ (គណនីបញ្ញើសំចៃ គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ) ជាមួយធនាគារអេស៊ីលីដា ជានីតិជន ដែល មានអាយុចាប់ពី ១៨ ឆ្នាំ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន ឬឯកសារ អត្តសញ្ញាណផ្សេងៗដែលមានសុពលភាព៕