(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងស្ថានីយ៍ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី (TOWN FULL HDTV) បានសហការគ្នានាំយកប្រដាល់គុនខ្មែរប្រចាំប្រទេសដណ្តើមខ្សែក្រវាត់ពិភពលោក IPCC និងប្រាក់រង្វាន់សរុបរហូត ១២០លានរៀល ដែលជាព្រឹត្តិការណ៍ប្រដាល់ដ៏ធំអស្ចារ្យមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា។

ព្រឹត្តិការណ៍ឈ្មោះថា «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» មានរយៈពេល ៣ខែ។ ការប្រដាល់លើកទីមួយនឹងចាប់ផ្តើមនៅរាជធានីភ្នំពេញក្នុងខែមេសា ហើយនឹងបន្តប្រកួតនៅតាមបណ្តាខេត្តនានារួមមាន ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្ត ពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងក្រុងតាខ្មៅនៃខេត្តកណ្តាល មុនបន្តមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងរាជធានីភ្នំពេញ។

អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា៖ «យើងពិតជាមានសេចក្តីសោមនុស្សរីករាយជាខ្លាំងដែលបានសហការជាមួយស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ដើម្បីឧបត្ថម្ភ និងផ្សព្វផ្សាយប្រដាល់គុនខ្មែរឲ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ»

អ្នកស្រី បានបន្ថែមថា ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលផលិតឡើងដោយក្រុមហ៊ុនកូនខ្មែរ ១០០ ភាគរយ តែងឧបត្ថម្ភព្រឹត្តិការណ៍កីឡាសំខាន់ៗ និងពិតជាមានមោទកភាពណាស់ក្នុងការចូលរួមអភិរក្សក្បាច់គុនខ្មែរ ក៏ដូចជានាំមកនូវផ្ទាំងទស្សនិយភាពជាការកម្សាន្តជូនដល់ពលរដ្ឋកម្ពុជា និងលើកទឹកចិត្តដល់កីឡាករឲ្យបន្តប្រយុទ្ធពោរពេញដោយថាមពល។

លោក គីមស៊្រុន កុសល តំណាងគណៈកម្មការប្រដាល់ពិភពលោក IPCC ប្រចាំស្ថានីយ៍ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី និងទីប្រឹក្សាក្រុមហ៊ុនថោនគ្រុប ថា៖ «វាជាមោទកភាពជាខ្លាំងដែលប្រដាល់គុនខ្មែរត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ IPCC ហើយយើងជឿជាក់ថាការចាប់ដៃគូជាភេសជ្ជប៉ូវកម្លាំង វើក WURKZ នឹងធ្វើឲ្យប្រដាល់គុនខ្មែរកាន់តែមានឈ្មោះបោះសម្លេងទាំងក្នុង និងក្រៅប្រទេស»

លោក គីមស៊្រុន កុសល បានបញ្ជាក់ថា «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ជាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរទ្រង់ទ្រាយធំដំបូងបង្អស់នៅកម្ពុជា ដែលនឹងមានកីឡាករទម្ងន់ ៦៣.៥ គីឡូក្រាម ចំនួន ២៤ រូបធ្វើការប្រដាល់ជម្រុះនៅរាជធានីភ្នំពេញយកចំនួន១២រូប ដើម្បីបន្តទៅប្រកួតនៅតាមបណ្តាខេត្តនានា។ បន្ទាប់មក ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅរាជធានីភ្នំពេញដើម្បីជម្រុះយកជើងឯកមួយរូប។

ម្ចាស់ជើងឯក នឹងក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក IPCC ព្រមទាំងទទួលទឹកប្រាក់ឩបត្ថម្ភពីភេសជ្ជៈប៉ូវកម្លាំង វើក ចំនួន ៤៨ លានរៀលឬស្មើទៅនឹង ១ម៉ឺន ២ពាន់ដុល្លារអាមេរិក ដែលជាប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមក ព្រមទាំងប្រាក់រង្វាន់សម្រាប់កីឡាករចូលរួមប្រកួតផ្សេងទៀតសរុបរហូត ១២០លានរៀល។

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពី «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» សូមតាមដានទំព័រហ៊្វេសប៊ុក ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia និងទំព័រហ៊្វេសប៊ុកស្ថានីយទូរទស្សន៍ TOWN FULL HDTV https://www.facebook.com/towntvcambodia