(បរទេស)៖ ក្រុមហ៊ុនម៉ាកល្បីៗលំដាប់ពិភពលោកជាច្រើន នាពេលថ្មីៗនេះ បានប្រកាសថា ពួកគេបានបិទហាងនៅរុស្ស៉ី ហើយឈប់សហការជាមួយប្រទេសមួយនេះ ក្រោមហេតុផលពិបាកក្នុងការដឹកជញ្ជូន និងបញ្ហាសុវត្ថិភាពរបស់បុគ្គលិក ព្រោះតែបញ្ហាវិបត្តិនៅអ៊ុយក្រែននាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២។

The Kering Group ដែលជាក្រុមហ៊ុនគ្រប់គ្រងប្រេនល្បីៗដូចជា Gucci, Yves Saint, Laurent, Balenciaga បានប្រកាសផ្អាកដំណើរការបណ្តោះអាសន្ន ដោយហេតុផល ព្រួយ បារម្ភ កាន់ តែ ខ្លាំង ឡើង ទាក់ ទង នឹង ស្ថានភាព បច្ចុប្បន្ន នៅ អឺរ៉ុប។ បន្ថែមពីនេះ ងាកមកក្រុមហ៊ុន LVMH ដែលជាក្រុមហ៊ុនម៉ាកល្បីធំបំផុតលើពិភពលោក កាន់កាប់ម៉ាកល្បីៗជាង៧៥ រួមមាន Dior, LV, Moet ក៏បានប្រកាសបិទហាងរបស់ខ្លួននៅប្រទេសរុស្ស៉ីជាបណ្តោះអាសន្នផងដែរ ចាប់ពីថ្ងៃទី០៦ ខែមីនា តទៅ។

មិនខុសពីម៉ាកល្បីខាងលើឡើយ ប្រេនល្បីរបស់បារាំង Hermes និងប្រេន Chanel ក៏សុទ្ធតែបានប្រកាសក្នុងន័យស្រដៀងគ្នា ពីការបិទហាងរបស់ខ្លួន និងផ្អាកដំណើរការនៅប្រទេសរុស្ស៉ី ដោយសារតែបញ្ហានៅអ៊ុយក្រែន។

យ៉ាងណាមិញ នៅប៉ុន្មានថ្ងៃមុនពេលដែលក្រុមហ៊ុនប្រេនៗល្បីៗខាងលើ ប្រកាសឈប់ធ្វើប្រតិបត្តិការក្នុងប្រទេសរុស្ស៊ី ម៉ាក Chanel, LVMH, Kering Group និងប្រេនផ្សេងទៀតសុទ្ធតែបានរិះគន់ទង្វើរបស់រុស្ស៉ីទៅលើប្រទេសអ៊ុយក្រែន និងបានបរិច្ចាគដល់មូលនិធិនានា ក្នុងន័យចូលរួមខិតខំប្រឹងប្រែងសង្គ្រោះប្រជនជននៅអ៊ុយក្រែនផងដែរ៕