(បរទេស)៖ កាលពីសប្តាហ៍មុន Nissan បានប្រកាសពីការផ្អាកការនាំចេញរថយន្តទៅកាន់ប្រទេសរុស្ស៊ីដោយសារតែបញ្ហាជាមួយការដឹកជញ្ជូន ហើយស្របពេលជាមួយគ្នានេះដែរ Nissan ក៏បានប្រកាសជាថ្មីម្តងទៀតដោយលើកឡើងថា នឹងបញ្ឈប់ការងានៅរោងចក្ររបស់ខ្លួនក្នុងទីក្រុង St Petersburg ប្រទេសរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុននេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។

មកទល់ពេលនេះមានក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនរួមមាន Tesla, Volvo, Toyota, Ford, Hyundai, Volkswagen, Audi និងមានបណ្តាក្រុមហ៊ុនផ្សេងៗទៀតដែលបានចាកចេញពីទីផ្សាររុស្ស៊ី។

គួរជម្រាបដែររោងចក្រ Nissan នៅក្នុងទីក្រុង St. Petersburg បានចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០០៩ ហើយក្រុមហ៊ុននេះផ្គត់ផ្គង់ការផលិតម៉ូដែលរួមមាន X-Trail, Murano, Qashqai និង Terrano៕