(ភ្នំពេញ)៖ ទីផ្សារម៉ូតូ Royal Enfield កំពុងតែចាប់ផ្តើមយ៉ាងសម្បើម នាពេលថ្មីៗនេះ ហើយក៏ដោយសារតែការបើកបង្ហាញ និងសម្ភោធម៉ូឌែលថ្មីចុងក្រោយ Classic 350cc reborn កាលពីខែមុននេះ។

អរគុណចំពោះភាពល្បីល្បាញ នៃម៉ាកយីហ៊ោមួយនេះ ដែលមានទូទាំងពិភពលោក ជាមួយនឹងរូបរាងដ៏អំណោយផលរបស់វា ដែលបានជ្រាបពាសពេញបេះដូងក្រុមអ្នកស្នេហាវិស័យម៉ូតូធំ ក្នុងប្រទេសកម្ពុជា។

ការចាប់ផ្តើមយ៉ាងសម្បើម នៅក្នុងខែមីនា បាននាំឲ្យក្រុមហ៊ុនអាចបញ្ចេញម៉ូតូចំនួន៦គ្រឿង និងការកក់បន្ថែម ៧គ្រឿងទៀត ក្នុងកំឡុងពេលមួយសប្តាហ៍តែប៉ុណ្ណោះ។

ម៉ាកយីហ៊ោមួយនេះ បានស្ទុះឡើងយ៉ាងឆាប់រហ័ស ដោយសារតែហេតុផលជាច្រើន ដូចជាការតាំងបង្ហាញ នៅតាមផ្សារទំនើបធំៗ, គុណតំលៃ និងភាពជឿទុកចិត្ត បានរបស់ផលិតផល ជាពិសេសគឺក្រុមម៉ូតូ Royal Enfield Cambodia Family។

ចំនុចពិសេសដែលធ្វើឲ្យ Classic 350cc ទទួលបានភាពជោគជ័យផងដែរនោះ គឺជម្រើសទាំង ៤ប្រភេទ (Halcyon, Signals, Dark & Chrome) និងពណ៌ទាំង៩ របស់វា។

ផលិតផលដែលធ្វើឡើងពីលោហះដែកពិតៗ ជាមួយនឹងការរចនារូបរាងដែលងាយស្រួលបើកបរ និងសម្របខ្លួន អតិថិជនតែងតែយល់ឃើញថា ម៉ូតូមួយនេះ មានភាពបត់បែនទៅតាមប្រជាជនអាស៊ី ទោះបីជាពួកគាត់ទើបតែរៀន ជិះលើកដំបូងក៏ដោយ។

ជាមួយនិងនិមិត្តសញ្ញាមិនដូចអ្នកណា ម៉ូតូនេះតំណាងឲ្យកិត្យានុភាពរបស់ RE, បំពង់ស៊ីមាំងដ៏ប្រណិត និងការរចនាមិនច្រំដែល ជាមួយម៉ាកយីហ៊ោផ្សេង។

សូម្បីតែកន្លែងអង្គុយរបស់អ្នកបើកបរ ក៏ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ ដែលធ្វើឲ្យអ្នកបើកបរអាចគ្រប់គ្រងលំនឹង និងជាម្ចាស់លើផ្លូវដែលពួកគេកំពុងបើកបរ។ បើនិយាយអំពីគុណភាព Royal Enfield ជាផលិតផលដែលអ្នក អាចមានទំនុកចិត្តជាមួយ។

អ្នកទិញម៉ូតូដែលមានប្រវិត្តរឿងរ៉ាវច្បាស់លាស់ ហើយជាកត្តាជំរុញចិត្តឲ្យមានការផលិតនៃម៉ូតូ Royal Enfield គ្រប់ម៉ូឌែលផងដែរ។ មិនថាអ្នកជួបឧបសគ្គច្រើនប៉ុណ្ណានោះទេ សេវាកម្មរោងជាងរបស់ Royal Enfield និងជាដំណោះស្រាយ ជាចម្លើយគ្រប់បញ្ហាបច្ចេកទេសទាំងអស់។

បើនិយាយអំពីសមាសមភាពនៅលើផ្លូវវិញ វាមិនមែនត្រឹមតែដុំថ្ម និងផ្លូវពិបាកៗដែលសមត្ថភាពលោហៈធាតុ នៃម៉ូតូ Royal Enfield Himalayan 411cc អាចប្រឈមបាននោះទេ គ្រប់ស្ថានភាពផ្លូវ ផ្លូវទឹក ផ្លូវខេត្តម៉ូតូមួយនេះ នៅតែអាចនាំអ្នកឆ្លងកាត់បាន។

ចុងក្រោយអ្វីដែលអ្នកមិនអាចខ្វះបាននោះគឺអ្នកគាំទ្រ អតិថិជនគ្រប់គ្នាដែលបង្កើតឲ្យមានជាក្រុមគ្រួសារម៉ូតូ Royal Enfield Cambodia Family បានធ្វើឲ្យសន្ទុះនៃការកក់ទិញ និងភាពល្បីរន្ធឺរបស់ម៉ាកយីហ៊ោរមួយនេះ មានការរីកធំធាត់ឥតឈប់ឈរផងដែរ។

«ខ្ញុំមានមោទនភាព និងសប្បាយរីករាយយ៉ាងខ្លាំង ដែលជាផ្នែកមួយនៃក្រុមម៉ូតូ Royal Enfield» នេះសម្តីផ្ទាល់របស់អតិថិជន។

ក្រៅពីការទិញម៉ូតូរបស់ Royal Enfield អតិថិជនគ្រប់រូបមានឱកាសក្នុងការចូលរួមគ្រប់ការជិះកំសាន្ត ដែលរៀបចំឡើងជាលក្ខណៈ ច្រើនបែបច្រើនសណ្ឋានដូចជា ការជិះជាក្រុម ការជិះពេលយប់ ការជិះម៉ូតូចែកអំណោយ ការជិះកម្សាន្ត និងសម្រាកនៅតាមខេត្ត ២-៣ថ្ងៃ ដែលសុទ្ធសឹងតែបង្កើតឱកាស ឲ្យអតិថិជនគ្រប់គ្នាបានស្គាល់គ្នា និងបង្កើតនូវចំនងមិត្តភាពថ្មីៗផងដែរ។

កាន់តែសំខាន់ កុំខកខានជាមួយនឹងការតាំងបង្ហាញរបស់ម៉ូតូ Royal Enfield គ្រប់ម៉ូឌែលនៅតាមផ្សារទំនើបជាច្រើន ដែលជាហេតុផលមួយផងដែរ ក្នុងការធ្វើឲ្យស្តុកម៉ូតូ របស់ Royal Enfield មានការកក់ទិញកាន់តែច្រើន៕