(ឡុងដ៍)៖ អតីតអ្នកចាត់ការក្លិបបាល់ទាត់ Everton លោក Gordon Lee បានស្លាប់ហើយ ក្នុងវ័យ៨៧ឆ្នាំ, នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ។

លោក Lee បានដឹកនាំក្លិប Everton ចម្លោះពីឆ្នាំ១៩៧៧ដល់១៩៨១ និងបានជួយឲ្យក្រុមឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup ក្នុងឆ្នាំ១៩៧៧។ លោកក៏បានដឹកនាំក្រុម ឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ផងដែរ។

លោក Lee បានលេងជាកីឡាករខ្សែការពារ សម្រាប់ក្លិប Villa ជាទីកន្លែងដែលលោកបានឈ្នះពានរង្វាន់ League Cup ក្នុងឆ្នាំ១៩៦១ និងលេងនៅក្លិប Shrewsbury មុនពេលផ្លាស់ទៅធ្វើជាអ្នកចាត់ការក្លិប Port Vale ក្នុងឆ្នាំ១៩៦៨។

Lee ក៏ធ្លាប់ធ្វើជាអ្នកចាត់ការក្លិប Newcastle United និងក្លិប Blackburn Rovers ព្រមទាំងបានចំណាយពេលមួយរដូវកាល ធ្វើជាអ្នកចាត់ការបណ្តោះអាសន្នក្លិប Leicester City៕