(រីយ៉ូ)៖ អតីតកីឡាករខ្សែបម្រើលំដាប់អន្តរជាតិរបស់ប្រេស៊ីល លោក Ramon Menezes ត្រូវបានតែងតាំងជាគ្រូបង្វឹក ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល អាយុក្រោម២០ឆ្នាំ, នេះបើតាមសហព័ន្ធបាល់ទាត់ប្រេស៊ីល ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ។

បុរសវ័យ៤៩ឆ្នាំរូបនេះ ត្រូវបានជំនួសតំណែងលោក Andre Jardine ដែលបានលាឈប់ពីតួនាទីកាលពីខែមុន ដើម្បីទៅធ្វើជាគ្រូបង្គោលក្លិប Atletico San Luis របស់ម៉ិកស៊ិក។

លោក Ramon, ធ្លាប់បានជាប់លេង៦ប្រកួត ឲ្យក្រុមជម្រើសជាតិប្រេស៊ីល កាលពីដើមឆ្នាំ២០០០ ហើយធ្លាប់បានធ្វើជាគ្រូបង្វឹកក្លិប Vasco da Gama និងក្លិប Vitoria ផងដែរ ស្ថិតក្នុងចំណោមក្លិបផ្សេងទៀត ចាប់តាំងពីប្តូរមកអាជីពជាគ្រូបង្វឹក ក្នុងឆ្នាំ២០១៣។

ការងារមួយ ក្នុងចំណោមការងារអាទិភាពកំពូលរបស់លោក គឺនឹងរៀបចំក្រុមថ្មីរបស់លោក សម្រាប់ការប្រកួតពាន់រង្វាន់ជើងឯក South American នាឆ្នាំក្រោយ៕