(ឡង់ដ៍)៖ សម្ពន្ធបាល់ទាត់ Premier League ប្រកាសផ្អាកកិច្ចព្រមព្រៀងជាដៃគូផ្សាយជាមួយទូរទស្សន៍រុស្ស៊ី ដោយមានការគាំទ្រជាឯកច្ឆ័ន្ទពីក្លឹបរបស់ខ្លួន ហើយបានបរិច្ចាគ០១លានផោន ដើម្បីគាំទ្រប្រជាជនអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Guardian នៅថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីរសៀលថ្ងៃអង្គារសប្តាហ៍នេះ Premier League បាននិយាយថា សម្ពន្ធ និងក្លឹបរបស់ខ្លួនបានយល់ព្រមជាឯកច្ឆ័ន្ទក្នុងការផ្អាកកិច្ចព្រមព្រៀងជាដៃគូផ្សាយជាមួយទូរទស្សន៍រុស្ស៊ី Rambler (Okko Sport) ដោយចូលជាធរមានភ្លាមៗ ព្រមទាំងបរិច្ចាគ ១លានផោនដើម្បីគាំទ្រប្រជាជនអ៊ុយក្រែន៕