(ភ្នំពេញ)៖ ក្រុមហ៊ុនសានីស្វីស បានរៀបចំកម្មវិធី តាំងពិពណ៌មួយនៅផ្សារទំនើបអ៊ីអនសែនសុខ ដោយបានដាក់បង្ហាញពីផលិតផល សម្លាប់មេរោគគ្មានជាតិអាល់កុលក៏ដូចជា ការអប់រំអំពីសារៈសំខាន់ នៃការការពារនៅពេល ប្រើប្រាស់ផលិតផលត្រឹមត្រូវ ក្នុងស្ថានភាពនៃជំងឺរាតត្បាតកូវីដ-១៩។
កម្មវិធីតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងនៅថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២១ ហើយលើសពីនេះទៅទៀត អ្នកដែលបានចូលរួមក្នុងកម្មវិធី ក៏បានស្វែងយល់អំពីរបៀបដែលផលិតផល របស់ក្រុមហ៊ុនសានីស្វីស អាចសម្លាប់មេរោគដែលតោងជាប់ និងមេរោគដែលបង្កគ្រោះថ្នាក់បំផុត ដោយមិនមានផលប៉ះពាល់ដល់ស្បែក សុខភាព ឬបរិស្ថានឡើយ។
ដូចគ្នានេះក្រុមហ៊ុនសានីស្វីស ក៏បានបង្កើតនូវកម្មវិធីដ៏មានអត្ថន័យបំផុត ដោយអនុញ្ញាតឱ្យអ្នកចូលរួមទាំងអស់ សរសេរសារកោតសរសើរ ឬសារគាំទ្រដើម្បីអបអរសាទរ និងបង្ហាញពីការដឹងគុណទៅដល់ស្ត្រីជុំវិញពិភពលោកទាំងអស់ផងដែរ។
កម្មវិធីតាំងពិព័រណ៌ដ៏ពិសេសនៅផ្សារទំនើបអ៊ីអនសែនសុខនេះ បានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ ហើយពួកគេសុទ្ធតែទទួលបានឱកាស សាកល្បងផលិតផលសម្លាប់មេរោគ ដែលគ្មានជាតិអាល់កុល ក៏ដូចជាទទួលបាននូវចំណេះដឹងជាច្រើន អំពីសារៈប្រយោជន៌នៃផលិតផលគ្មានជាតិអាល់កុលទាំងអស់នោះផងដែរ។
ជាងនេះទៅទៀតកម្មវិធីតាំងពិព័រណ៌មួយនេះ គឺទទួលបានជោគជ័យ ដោយសារការខិតខំប្រឹងប្រែងរបស់អ្នកដែលមានវត្តមាននៅទីនោះទាំងអស់ រួមមានក្រុមការងារ របស់ក្រុមហ៊ុនសានីស្វីស ក៏ដូចជាអ្នកចូលរួមទាំងអស់ដែលបានចូលរួម ដើម្បីស្វែងយល់បន្ថែម អំពីផលិតផលរបស់ក្រុមហ៊ុនសានីស្វីសផងដែរ។
ក្រុមហ៊ុនសានីស្វីសជាក្រុមហ៊ុនផលិតផលសម្លាប់មេរោគ នៃប្រទេសស្វីសដែលគ្មានជាតិអាល់កុល ដែលបានខិតខំប្រឹងប្រែងនាំយកនូវផលិតផល សម្លាប់មេរោគដ៏ល្អ និងមានគុណភាពខ្ពស់ក្នុងការថែទាំសុខភាព ទៅកាន់ប្រទេសជាច្រើនជាង៨០ ក៏ដូចជាការមកដល់កម្ពុជាឆ្នាំមុន នេះ។
ក្នុងគ្រាដ៏លំបាកនៃជំងឺរាតត្បាតនេះ យើងទាំងអស់គ្នាត្រូវតែរក្សាសុវត្ថិភាព និងរក្សា អនាម័យដោយការលាងសម្អាតដៃ ខ្លួនប្រាណ និងផ្ទៃដែលយើងប៉ះគ្រប់ពេលវេលា ហើយដើម្បីសម្លាប់មេរោគឲ្យបានល្អ គឺគួរជ្រើសរើសផលិតផលរបស់ក្រុមហ៊ុន សានីស្វីស ដែលជាផលិតផល សម្លាប់ មេរោគមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ ដោយសារតែផលិតផលនេះមិនមានផលប៉ះពាល់ ដល់រាងកាយ ដូចជាផលិតផលដែលមានជាតិអាល់កុលផ្សេងទៀតឡើយ។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនសានីស្វីស និងផលិតផលសូមចូលទៅកាន់គេហទំព័រ Facebook របស់ពួកគេ @saniswisskh ឬមកមើលផ្ទាល់នៅ showroom ក្នុងអាគារ Golden Tower #158 ផ្លូវ 215 រាជធានីភ្នំពេញ៕