(ភ្នំពេញ)៖ ក្រុមហ៊ុន Minor Food International (MINT) និង EFG (Express Food Group) នៅល្ងាចថ្ងៃទី០៨ មីនា ឆ្នាំ២០២២ បានចុះហត្ថលេខាភាពជាដៃគូ រយៈពេល១០ឆ្នាំ ដើម្បីបើកដំណើរការអាជីវកម្មការ៉េម Swensen's ជាច្រើនកន្លែងនៅកម្ពុជា និងឡាវ ដែលកិច្ចសហការនេះ គឺជាកិច្ចសហការលើគំរូអាជីវកម្មបែបថ្មី និងជាលើកដំបូងដែលក្រុមហ៊ុនទាំងពីរធ្វើការរួមបញ្ជូលគ្នា រវាងភីហ្សា និងការ៉េម ក្នុងទីតាំងហាងតែមួយ។
នេះគឺជារបៀបផ្តល់សេវាកម្មថ្មីសម្រាប់អតិថជនដែលអាចធ្វើការទិញភីហ្សា និងការ៉េមបានក្នុងពេលតែមួយ។ ហាងនឹងបើកដំណើរការចាប់ពីថ្ងៃទី៨ មីនានេះតទៅ ដែល មានទីតាំងលើបណ្តោយមហាវិថីកម្ពុជាក្រោម ដែលមានការរចនាហាង២ ក្នុងទីតាំងតែមួយរបស់ The Pizza Company ដែលជាភីហ្សាលំដាប់ថ្នាក់លេខ១ ក្នុងប្រទេស កម្ពុជា គឺសង់ស្ថិតនៅជាន់ផ្ទាល់ដី និងជាន់ទីមួយ ហើយហាងការ៉េម Swensen's ក៏បានជ្រៀតខ្លួនចូលនៅជាន់ទី១ ដែលជារចនាឡើងមកយ៉ាងឆ្លាតវ៉ៃ ព្រមជាមួយនឹង ការ៉េមជាច្រើនមុខ ជាច្រើនជម្រើសសម្រាប់អតិថជនគ្រប់ៗគ្នា។
គំនិតច្នៃប្រឌិតបើកអាជីវកម្មបែបនេះគឺមិនមែនមានតែក្នុងកម្ពុជានេះទេ តែវាជាហាងទី១ នៅលើពិភពលោក ដែលបើកបញ្ជូលគ្នារវាង ភីហ្សា និងការ៉េមបែបនេះ ហើយ ក្រុមហ៊ុន EFG ក៏មានបញ្ជាក់ពីឆន្ទៈរបស់ខ្លួនផងដែរថា នឹងបើកហាងក្នុងគំរូអាជីវកម្មបែបនេះសម្រាប់សាខា ច្បារអំពៅ និងសាខាខេត្តបាត់ដំបងឆាប់ៗនេះ។
បន្ថែមពីនេះទៀត EFG នឹងនាំមកនូវគំរូអាជីវកម្មបែបថ្មី និងបន្តរិះរកគំនិតថ្មីៗទៀតសម្រាប់ផ្តល់ជូននូវសេវាកម្មល្អ ការ៉ែមរសជាតិឆ្ងាញពិសេស មានច្រើនជម្រើស សម្រាប់អតិថជនរហូតទៅ។ តួរយ៉ាង EFG នឹងនាំយកមកនូវហាងការ៉ែមបែបព្រីមៀម នៅផ្សារទំនើប អ៊ីអន ម៉លមានជ័យ និងមានការបង្ហាញម៉ូតហាង បែបពណ៍ផ្កាឈូក ស្រាល ស្រទន់ ទាក់ចិត្តឆាប់ៗនេះផងដែរ។ នៅប្រហែលប៉ុន្មានឆ្នាំខាងមុខទៀត EFG មានការរំពឹងយ៉ាងមោះមុតថា នឹងមានការបើកហាងជាច្រើនទៀត ដើម្បីឱ្យកាន់តែ ងាយស្រួលសម្រាប់អតិថជនគ្រប់តំបន់នៅរាធានីភ្នំពេញ។
ការ៉េម Swensen's មានវត្តមាននៅក្នុងក្រុមហ៊ុន Minor Food international នៅក្នុងឆ្នាំ១៩៨៦ ម៉ាកការ៉ែមដ៏ល្បីល្បាញមួយនេះគឺមានដើមកំណើរនៅប្រទេសសាន់ ហ្រ្វាន់ស៊ីស្កូ ហើយមិនយូរប៉ុន្មាន ម៉ាកការ៉ែមមួយនេះបានក្លាយខ្លួនជាយីហោការ៉េមលំដាប់កំពូលប្រចាំអាស៊ី។ ដោយនៅក្រោមការដឹកនាំរបស់ Minor Food International, ការ៉េម Swensen's បានវិត្តឌ្ឍន៍ពីការ៉ែម១ស្កូប ១រសជាតិ មកជាការ៉េមសាន់ដេ ហើយក៏រក្សារហូតមកដល់សព្វថ្ងៃ និងមានតែមួយនៅទូទាំងអាស៊ី។ ក្រុមហ៊ុន EFG គឺជាអ្នកដែលនាំការ៉េមនេះមកកាន់កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ យុទ្ធិសាស្រ្តដែលធ្វើឱ្យស្វិនសិន ឈរចំណាត់លេខ១នៅអាស៊ី គឺស្វិនសិនមិនលក់ត្រឹមតែ ការ៉េម តែស្វិន សិនបានធ្វើឱ្យភ្ញៀវ កាន់រីករាយជាមួយបរិយាកាសនិងការតុបតែហាង។
លោក Anupon Nitiyanant អ្នកគ្រប់គ្រងទូទៅ Swensen’s Thailand បានធ្វើការបង្ហាញពីចំណាប់អារម្មណ៍របស់លោក ទៅកាន់ EFG ថា ក្រុមហ៊ុន អ៊ី អេហ្វ ជី គឺជាដែគូអាជីវកម្មដ៏សំខាន់ និងជាប្រតិបត្តិករជាទីគោរពដែលកំពុងបើកដំណើរការអាជីវកម្ម ដឹ ភីហ្សា ខមភេនី និងការ៉េមស្វិន សិន នៅទូទាំងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ លោកក៏បានបង្ហាញពីសេចក្តីសោមនស្សរបស់ Minor Food International ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំ ក្នុងការពង្រឹង និងពង្រីកសាខាការ៉េមស្វិន សិនក្នុងប្រទេសកម្ពុជា និងឡាវ។
លោក Martin Darby ជានាយកក្រុមហ៊ុន EFG Group ក៏បានសូមស្វាគមន៍ សម្រាប់ការឈានចូលមកដល់ ថ្ងៃចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មី រយៈពេល១០ឆ្នាំ ដែលនឹងផ្តល់សិទ្ធផ្តាច់មុខ ដល់ក្រុមហ៊ុន EFG ក្នុងការអភិវឌ្ឍហាងការ៉ែមស្វិន សិនក្នុងប្រទេសកម្ពុជា និងឡាវ។
ហាង Swensen's កម្ពុជាក្រោម ស្ថិតនៅលើមហាវិថីកម្ពុជាក្រោម (១២៨) និងបើកជារៀងរាល់ថ្ងៃពីម៉ោង ៩ព្រឹកដល់ម៉ោង ១០យប់។ ការ៉េម Swensen's ជាច្រើនជម្រើស លោកអ្នកអាចរកទិញបានទំាងនៅក្នុងហារ កម្ម៉ុងខ្ចប់ ឬដឹកជញ្ជូនតាមរយៈកម្មវិធី HungryApp (get.hungryapp.asia) ផងដែរ៕