(ភ្នំពេញ)៖ វិទ្យាល័យអេយូភីភី (AUPP High School Foxcroft Academy) ជាគ្រឹះស្ថានមធ្យមសិក្សាដំបូង និងតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលបានសហការជាមួយគ្រឹះស្ថានសិក្សា Foxcroft Academy នៅសហរដ្ឋអាមេរិក ដើម្បីផ្ដល់ជូនសិស្សានុសិស្សនូវសញ្ញាបត្រកម្រិតវិទ្យាល័យដែលមានគុណភាពខ្ពស់់ ស្ដង់ដារអាមេរិក។

គ្រឹះស្ថានសិក្សា Foxcroft Academy មានទីតាំងស្ថិតនៅក្នុងរដ្ឋ Maine ដ៏ស្រស់ស្អាត និងមានប្រវត្តិយូរអង្វែងខាងផ្នែកអប់រំនៅសហរដ្ឋអាមេរិក។ Foxcroft Academy ត្រូវបានបង្កើតឡើងជាគ្រឹះស្ថានមធ្យមសិក្សាឯកជននៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៨២៣ និងជាសាលារៀនដំបូងបង្អស់ដែលត្រូវបានទទួលស្គាល់ បន្ទាប់ពីរដ្ឋ Maine ក្លាយជារដ្ឋផ្លូវការរបស់អាមេរិក។

ដើម្បីផ្តល់ជូននូវកម្មវិធីសិក្សាសម្រាប់សិស្សនុសិស្សដែលកំពុងត្រៀមខ្កួនសម្រាប់ចូលសិក្សាថ្នាក់ឧត្តមសិក្សា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និង Foxcroft Academy បានបង្កើតកម្មវិធីសិក្សាថ្នាក់វិទ្យាល័យបែបអន្តរជាតិមួយក្នុងគោលបំណងអប់រំសិស្សានុសិស្សឱ្យមានសមត្ថភាពប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនិងអនុញ្ញាតឱ្យសិស្សានុសិស្សស្វែងយល់អំពីឱកាសការសិក្សា និងការអប់រំជាលក្ខណៈសកលភាវូបនីយកម្ម។

វិទ្យាល័យ AUPP ផ្តោតសំខាន់លើកម្មវិធីសិក្សាពេញម៉ោងរយៈពេល៤ឆ្នាំ ចាប់ពីថ្នាក់ទី ៩ ដល់ទី១២។ កម្មវិធីសិក្សានេះ ត្រូវបានរៀបចំឡើងស្របតាមកម្មវិធីអប់រំថ្នាក់មធ្យមសិក្សានៅសហរដ្ឋអាមេរិក។ ថ្នាក់រៀន ត្រូវបានបង្រៀនដោយលោកគ្រូ អ្នកគ្រូជនជាតិបរទេស និងជនជាតិខ្មែរដែលមានសមត្ថភាពខ្ពស់ប្រកបដោយជំនាញវិជ្ជាជីវៈ។ វិទ្យាល័យ AUPP ផ្ដល់ជូននូវកម្មវិធីសិក្សាលើមុខវិជ្ជាស្នូលសំខាន់ៗរួមមាន៖ ភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្រ្ត (ជីវវិទ្យា គីមីវិទ្យា និងរូបវិទ្យា) សិក្សាសង្គម ភាសាអន្តរជាតិ អប់រំកាយនិងសុខភាព និងសិល្បៈ។

បន្ថែមលើកម្មវិធីសិក្សាត្រៀមសម្រាប់ថ្នាក់ឧត្តមសិក្សា (College Preparatory Courses) វិទ្យាល័យ AUPP ក៏ផ្ដល់ជូននូវកម្មវិធី STEAM ដែលជាកម្មវិធីអប់រំលំដាប់អន្តរជាតិ។ កម្មវិធីនេះរួមមាន៖ មុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ គោលបំណងចម្បងនៃកម្មវិធីនេះ គឺផ្ដោតទៅលើការអភិវឌ្ឍ និងបង្ហាត់បង្រៀនសិស្សានុសិស្សឲ្យមានភាពក្លាហានក្នុងការបង្កើតថ្មី ជាពិសេសចូលរួមក្នុងការពិសោធដោយផ្ទាល់ ចេះដោះស្រាយបញ្ហា និងជំរុញឲ្យសិស្សចេះធ្វើការសហការ ក្នុងការច្នៃប្រឌិត។

ក្រោយពេលបញ្ចប់ការសិក្សា សិស្សានុសិស្សអាចចុះឈ្មោះចូលរៀនបន្ដថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ សិស្សានុសិស្សដែលសិក្សានៅវិទ្យាល័យ AUPP មិនតម្រូវឱ្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើយ។ ជាមួយគ្នានេះ ក្រោយពីបញ្ចប់ការសិក្សានៅវិទ្យាល័យ AUPP សិស្សានុសិស្ស អាចបន្ដការសិក្សានៅសហរដ្ឋអាមេរិក ឬនៅប្រទេសផ្សេងៗទៀតដែលទទួលស្គាល់សញ្ញាបត្រអាមេរិកាំង។

ជាមួយនឹងបរិក្ខារទំនើបៗ និងទាន់សម័យ បន្ទប់រៀនស្តង់ដារអាមេរិក បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ និងបណ្ណាល័យដ៏ធំទូលាយ វិទ្យាល័យ AUPP សូមស្វាគមន៍សិស្សានុសិស្សដែលកំពុងស្វែងរកវិទ្យាល័យដែលមានគុណភាពអប់រំខ្ពស់។

វិទ្យាល័យ AUPP មានទីតាំងស្ថិតនៅអគារលេខ 278H ផ្លូវ 201R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លេខទូរស័ព្ទ៖ ០២៣ ៩០២ ១១១ / ០៧៧ ៥៨៤ ៧៩៧
អ៊ីម៉ែល៖ [email protected]
គេហទំព័រ៖ www.hs.aupp.edu.kh
ហ្វេសប៊ុក & អ៊ីនស្ដាក្រាម៖ @AUPPhs
តេលេក្រាម៖ ០៧៧ ៥៨ ៤៧ ៩៧ ឬ t.me/AUPPHSFAkh