(កំពង់ស្ពឺ)៖ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានប្រណីត បុរី KP ម៉ន ដានី បានប្រគល់ផ្ទះឈើចំនួនពីរជូនពីរគ្រួសារនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីសម្រាលជីវភាពរស់នៅរបស់បងបងប្អូនប្រជាពលរដ្ឋខ្មែរ។

នេះគឺជាការបោះជំហានថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន បុរី KP ម៉ន ដានី ដែលកន្លងមកបានបរិច្ចាគធនធានផ្ទាល់ជាង ៥៥ម៉ឺនដុល្លាអាមេរិកដើម្បីជួយកសាងផ្លូវបេតុង ប្រព័ន្ធលូនៅរាជធានីភ្នំពេញ បរិច្ចាគទិញវ៉ាក់សាំងប្រឆាំងកូវីដ និងឧបត្ថម្ភស្បៀងអាហារជូនប្រជាពលរដ្ឋជាង ៤.០០០ គ្រួសារដែលជួបគ្រោះជំនន់ទឹកភ្លៀង។

មិនថាថ្ងៃ យប់ ឬឧបសគ្គធំប៉ុណ្ណា បុរី KP ម៉ន ដានី នៅតែក្រោកឈរដើម្បីប្រជាជនខ្មែ រដោយផ្តល់នូវក្តីសង្ឃឹមថ្មី ស្នាមញញឹមថ្មី ហើយរួមគ្នាឈានទៅរកភាពជោគជ័យ។

សូមទស្សនាវីដេអូនៃការប្រគល់ផ្ទះជូនប្រជាពលរដ្ឋពីរគ្រួសារនៅខេត្តកំពង់ស្ពឺ៖ https://www.facebook.com/KPDeveloper/videos/653237345926711