(រ៉ូម)៖ ក្រុមហ៊ុនសម្លៀកបំពាក់ Adidas បានសម្រេចនូវកិច្ចសន្យាភាពជាអ្នកឧបត្ថម្ភជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអាសូរីអ៉ីតាលី ដោយនឹងចាប់ផ្តើមឧបត្ថម្ភសម្លៀកបំពាក់ជូនដល់ក្រុមបាល់ទាត់ម្ចាស់ជើងឯកពានរង្វាន់អឺរ៉ុប (European Champions) ចាប់ពីឆ្នាំ២០២៣ ជំនួសក្រុមហ៊ុនគូប្រកួតប្រជែងដ៏ធំ Puma។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនសម្លៀកបំពាក់អាល្លឺម៉ង់ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

Puma បានឧបត្ថម្ភក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលី ចាប់តាំងពីឆ្នាំ២០០៨ ហើយនឹងឧបត្ថម្ភសម្លៀកបំពាក់ដល់ក្រុមអ៉ីតាលី សម្រាប់ការប្រកួត World Cup នៅប្រទេសកាតានាចុងឆ្នាំនេះដែរ។

ប្រធានប្រតិបត្តិក្រុមហ៊ុន Kasper Rorsted បានបដិសេធក្នុងការបង្ហាញថា តើតម្លៃប៉ុន្មានដែល Adidas នឹងចំណាយសម្រាប់កិច្ចព្រមព្រៀង ភាពជាអ្នកឧបត្ថម្ភនេះ៕