(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ គម្រោងផ្ទះអាជីវកម្ម និងដីឡូតិ៍តាមោក ស៊ីធីលែន បានរៀបចំពិធី បើកការដ្ឋានសាងសង់ផ្ទះអាជីវកម្ម និងដីឡូតិ៍ ក្រោមអធិបតីរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង នៅទីស្នាក់ការលក់តាមោកស៊ីធីលែន លើមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមជាមួយនឹងការផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងពិសេសទៅដល់អតិថិជនរហូតដល់៩% ចំពោះការកក់ផ្ទះ និងដីឡូតិ៍។

ថ្លែងក្នុងពិធី បើកការដ្ឋានសាងសង់ផ្ទះអាជីវកម្ម និងដីឡូតិ៍ នាថ្ងៃនេះ ឧកញ៉ា អ៊ាន អេឡែន ប្រធានគម្រោង តាមោកស៊ីធីលែន បានមានប្រសាសន៍ថា គម្រោងតាមោកស៊ីធីលែន នឹងរួមចំណែកដល់ការលើកស្ទួយតំបន់ព្រែកព្នៅ ដែលស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញឱ្យកាន់តែមានភាពទាក់ទាញ និងល្អប្រណិត ស្របតាមការអភិវឌ្ឍន៍ផ្នែកនគរូបនីយកម្ម ការពង្រីកទីក្រុង និងកំណើនប្រជាពលរដ្ឋ និងបង្កលក្ខណៈដល់ការធ្វើធុរកិច្ច និងជំរុញពាណិជ្ជកម្ម ឱ្យមានភាពសម្បូរបែប និងបង្កើនថវិកាជាតិ តាមរយៈការបង់ពន្ធអចលនទ្រព្យនៅក្នុងគម្រោងគម្រោងតាមោកស៊ីធីលែន។

លោកស្រីបន្តថា គម្រោង តាមោក ស៊ីធីលែនគឺជាគម្រោងអភិវឌ្ឍវិស័យអចលនទ្រព្យថ្មីមួយ ដែលត្រូវបានបោះទុនវិនិយោគ នៅលើផ្ទៃដីទំហំប្រមាណជាង ៤៤ ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលជាទីតាំងល្អប្រសើរបំផុត ដោយស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ និងគម្រោងផ្លូវថ្មី ដែលមានទទឹង ៦០ ម៉ែត្រ ជាពិសេសគម្រោងនេះ ស្ថិតនៅតំបន់ដែលកំពុងទទួលបានការអភិវឌ្ឍ និងហ៊ុមព័ទ្ធទៅដោយគម្រោងរដ្ឋ និងគម្រោងឯកជនផ្សេងៗ ប្រកបដោយសក្តានុពល និងភាពប្រទាក់ក្រឡា ដូចជាគម្រោងសាងសង់អគារស្ថាប័នរដ្ឋ គម្រោងផ្សារបោះដុំបន្លែ-ផ្លែឈើ គម្រោងសាងសង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ទំនើបចម្រុះ គម្រោងសាងសង់មន្ទីរពេទ្យ សួនឧទ្យានសាធារណៈ ជាអាទិ៍ ដែលគម្រោងទាំងអស់នេះ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះហើយ នឹងក្លាយទៅជាបណ្តុំនៃតំបន់លំនៅឋាន ទីកន្លែងបំពេញការងារ ទីកន្លែងលំហែកម្សាន្ត ។ល។ ដែលសុទ្ធសឹង តែផ្តល់ផលអនុគ្រោះ ដល់ការប្រកបរបរអាជីវកម្មផ្សេងៗ នៅក្នុងគម្រោង តាមោកស៊ីធីលែន។

លោកស្រី លើកឡើងទៀតថា គម្រោងតាមោក ស៊ីធីលែន គឺជាការអភិវឌ្ឍអចលនទ្រព្យ ដែលរួមបញ្ចូលនូវការផ្តល់ជូនអតិថិជន នូវការសាងសង់ផ្ទះពាណិជ្ជកម្ម (Shop House) ចំនួន៦២៤ ផ្ទះទំហំ ៤.៣ ម៉ែត្រ x ១៦ ម៉ែត្រ កម្ពស់ ៥ ជាន់និងមានទីតាំងបែរទៅរកមហាវិថី ឈ្នះ ឈ្នះ និងគម្រោងផ្លូវរដ្ឋ ទំហំ ៦០ ម៉ែត្រ និង គម្រោងលក់ដីឡូតិ៍ដែលមាន០៣ទំហំ សរុបចំនួន ៨៦៨ឡូតិ៍ សម្រាប់អតិថិជនធ្វើការជ្រើសរើស រួមមាន៖ ប្រភេទដីឡូត៍ទី១ទំហំ ៤.៣ ម៉ែត្រ x ២២ ម៉ែត្រ, ប្រភេទដីឡូតី៍ទី២ ទំហំ ៥ ម៉ែត្រ x ២២ ម៉ែត្រ និងប្រភេទដីឡូតិ៍ទី៣ ទំហំ២០ ម៉ែត្រ x ៣០ ម៉ែត្រ។ ទន្ទឹមនឹងនេះនៅក្នុងគម្រោងតាមោក ស៊ីធី លែន ក៏មានការរៀបចំស្ថាបនាផ្លូវបេតុងខ្វាត់ខ្វែង ដែលមានទទឹងប្រវែង១៥ ម៉ែត្រ ព្រមទាំងមានការរៀបចំប្រព័ន្ធអគ្គិសនី ទឹកស្អាត ប្រព័ន្ធលូ តភ្ជាប់ទៅបណ្តាញលូសាធារណៈ ភ្លើងបំភ្លឺសាធារណៈ បន្ថែមទៀតផង។

នាឱកាសនេះដែរ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា គម្រោងតាមោកស៊ីធីលែនដែលបានបើកដំណើរការការដ្ឋាននាពេលនេះ នឹងក្លាយជាជម្រើសថ្មីមួយទៀត សម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យ ស្របពេលដែលកម្ពុជាបានដំណើរការសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញលើគ្រប់វិស័យ។

ក្នុងថ្ងៃបើកការដ្ឋាន នៃការចាប់បើកដំណើរការគម្រោង រាល់អតិថិជនដែលទិញផ្ទះ ឬដីឡូតិ៍ នៅក្នុងថ្ងៃនេះនឹងទទួលបានការបញ្ចុះតម្លៃ ៩% និងការបញ្ចុះតម្លៃបន្ថែមរហូតដល់ ១៥% ស្របតាមគោលការណ៍បង់ប្រាក់ របស់គម្រោង ដោយឡែកសំរាប់ដីឡូត៏ទំហំ20mX30mមានការបញ្ចុះតំលៃ12000$ ក្នុងមួយឡូត៏ រហូតដលអស់គំរោងវគ្គទី១នេះ

សម្រាប់ព័ត៌មានលម្អិត ប្រសិនបើអតិថិជនចាប់អារម្មណ៍គម្រោងនេះ អាចធ្វើការទំនាក់ទងមកក្រុមហ៊ុន តាមរយៈទូរសព្ទលេខ 098 990 999 / 088 9990 999 / 095 990 999 ឬអាចអញ្ជើញមកការិយាល័យលក់ដោយផ្ទាល់ ដែលស្ថិតនៅតាមបណ្តាយផ្លូវមហាវិថីវិមាន ឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់គោករការ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមរយៈ https://goo.gl/maps/pTV1PcTs1L9CEVfCA