(ភ្នំពេញ)៖ កីឡាករប្រដាល់ចំនួន២៤រូបមកពីក្លិបប្រដាល់ផ្សេងគ្នាជាច្រើន នឹងធ្វើការប្រកួតវគ្គចម្រុះដំបូងនៅថ្ងៃទី១២ ខែមីនា ចាប់ពីម៉ោង១រសៀល ដល់ម៉ោង៥ល្ងាចនៅស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី (TOWN FULL HDTV) ដើម្បីដណ្តើមកៅអីក្នុងព្រឹត្តិការណ៍ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដែលនឹងចាប់ផ្តើមក្នុងខែមេសាខាងមុខនេះ។

«WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ជាព្រឹត្តិការណ៍ប្រដាល់ដ៏ធំអស្ចារ្យ ដែលនឹងរៀបចំកម្មវិធីប្រដាល់នៅ១១ខេត្ត-ក្រុង ដើម្បីស្វែងរកជើងខ្លាំងគុនខ្មែរមួយរូប ក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក IPCC និងប្រាក់លានដ៏ច្រើនសន្ធឹកសន្ធាប់ ដែលរៀបចំដោយស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវីក្រោមការឩបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ។

កីឡាករប្រដាល់ចំនួន២៤រូប ដែលមានរាយឈ្មោះ ក្នុងតារាងខាងក្រោម នឹងត្រូវប្រកួតជម្រុៈយក១២រូបតែប៉ុណ្ណោះ ដើម្បីធ្វើដំណើរទៅប្រកួតនៅខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងក្រុងតាខ្មៅនៃខេត្តកណ្តាល មុនបន្តមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងរាជធានីភ្នំពេញ។

សូមកុំភ្លេចអញ្ជើញចូលរួមទស្សនា ការប្រដាល់ផ្ទាល់នៅស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ឬមើលការ Live ផ្ទាល់លើទំព័រហ្វ៊េសប៊ុក TOWN FULL HDTV https://www.facebook.com/towntvcambodia និង ទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia