(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភពិភពលោក រួមជាមួយនឹងសមាជិកជាង១៥០នាក់ បានរៀបចំព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌មួយឈ្មោះថា «ញើសរបស់អ្នក គឺជាក្តីស្រឡាញ់សម្រាប់កុមារ» ដើម្បីរៃអង្គាសថវិកាដើម្បីគាំទ្រអាហារូបត្ថម្ភកាន់តែប្រសើរសម្រាប់កុមារ។

វាជាព្រឹត្តិការណ៍ជិះកង់ក្នុងរយៈចម្ងាយ ២៥គីឡូម៉ែតពីទីក្រុងភ្នំពេញទៅកាន់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ព្រឹត្តិការណ៍នេះមានគោលបំណងក្នុងការរៃអង្គាសថវិកាដើម្បីគាំទ្រកុមារងាយរងគ្រោះនៅកម្ពុជា តាមរយៈដៃគូអាហារូបត្ថម្ភរបស់យើងមានដូចជា អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងមន្ទីរពេទ្យកុមារអង្គរ (AHC)។ ថវិកាដែលរៃអង្គាសបានតាមរយៈសកម្មភាពនេះ នឹងត្រូវបរិច្ចាគទៅអង្គការសប្បុរសធម៌ទាំងពីរ ដើម្បីជួយលើកកំពស់អាហារូបត្ថម្ភ និងជីវិតរបស់កុមារដែលត្រូវការជំនួយ។

លោកស្រី ឈុន ណៃឈីវ អគ្គនាយិកាក្រុមហ៊ុន Herbalife Nutrition កម្ពុជា បានថ្លែងថា «ខ្ញុំមានមោទនភាពដែលបានជួបជុំគ្នាជាមួយបុគ្គលិក ថ្នាក់ដឹកនាំ សមាជិក និងក្រុមគ្រួសារ/មិត្តភក្តិរបស់ពួកគេ ដើម្បីរៀបចំព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌នេះនៅថ្ងៃនេះ។ យើងបានសម្រេចចិត្តចំណាយពេលវេលានៃទិវានៃក្តីស្រឡាញ់ឆ្នាំ២០២២ ខាងមុខរបស់យើងរួមគ្នាដើម្បីផ្តល់ក្តីស្រឡាញ់ និងការគាំទ្រដល់កុមារដែលងាយរងគ្រោះ ក្រោមពាក្យស្លោកនៃព្រឹត្តិការណ៍ឆ្នាំនេះគឺ ញើសរបស់អ្នក គឺជាក្តីស្រឡាញ់សម្រាប់កុមារ»។

នៅពេលយើងបានទៅសួរសុខទុក្ខដៃគូ Casa Herbalife Nutrition Program របស់យើងហើយមើលឃើញថាការរៃអង្គាសប្រាក់បានយកទៅធ្វើធ្វើអ្វីខ្លះ និងការដឹងគុណរបស់កុមារគ្រប់រូបនៃសហគមន៍នីមួយៗ នោះហើយជាអ្វីដែលធ្វើឱ្យរាល់គីឡូម៉ែត្រដែលយើងធ្វើដំណើរឆ្លងកាត់វាពិតជាមានតម្លៃ។ ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះនាំមកនូវគោលបំណងរបស់យើងទៅកាន់មនុស្សកាន់តែច្រើនក្នុងមធ្យោបាយដ៏មានអត្ថន័យ សំដៅលើកកម្ពស់របៀបរស់នៅសកម្មប្រកបដោយសុខភាពល្អ និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ តាមរយៈមូលនិធិរបស់យើងដែលបានរៃអង្គាសពីអ្នកចូលរួមទាំងអស់របស់យើងនៅថ្ងៃនេះ»។

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ យើងផ្តល់នូវផលិតផលគុណភាពខ្ពស់ ដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង ៩០ប្រទេស តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបង្រៀនមួយទល់មួយជាមួយសមាជិកឯករាជ្យ និងផ្តល់នូវការគាំទ្រសហគមន៍ដោយបំផុសគំនិតអតិថិជនឱ្យប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលសកម្ម និងមានសុខភាពល្អ។

តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភហើយនោះ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោកផងដែរ។ សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ IAmHerbalifeNutrition.com៕

http://image.freshnewsasia.com/2021/id-025/fn-2022-03-10-18-28-06-3.JPG http://image.freshnewsasia.com/2021/id-025/fn-2022-03-10-18-28-08-4.JPG