(ភ្នំពេញ)៖ ទឹកក្រូចអាយស៍ IZE បានចេញស្ពតពាណិជ្ជកម្ម (TVC) ថ្មីដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយមានបង្ហាញសកម្មភាពនៃការជួបជុំពិសាអាហារ ក្នុងក្រុមគ្រួសារយ៉ាងសប្បាយរីករាយ អមជាមួយនឹងបទចម្រៀង What the Fun! បែប Remix យ៉ាងឡូយប្លែកជាខ្លាំងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ។

កាន់តែឡូយថែមទៀតនោះ ស្ពតពាណិជ្ជកម្មនេះក៏មានសកម្មភាពនៃក្បាច់រាំយ៉ាងឡូយកាលីប របស់ទឹកក្រូចអាយស៍ IZE ហើយក៏មានបញ្ចូលខ្លឹមសារសំខាន់ «IZE Care IZE Share» ឬការចែករំលែកភាពរីករាយទៅកាន់មនុស្សគ្រប់គ្នានៅជុំវិញខ្លួន។

ជាមួយគ្នានេះទឹកក្រូចអាយស៍ IZE ក៏បានរចនាកំប៉ុង និងដបថ្មីសម្រាប់អាយស៍រសជាតិ កូឡា សម្រាប់រដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានរំលេចគំនូរនៃការលេងល្បែងប្រជាប្រិយខ្មែរ សប្បាយៗជាច្រើនផងដែរ។

ដើម្បីដឹងថាស្ពតពាណិជ្ជកម្មឡូយកាលីបយ៉ាងណា តោះទស្សនាទាំងអស់គ្នា។

សូមកុំភ្លេចចែករំលែកភាពរីករាយ និងអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជាមួយទឹកក្រូចអាយស៍ IZE។

ទឹកក្រូចអាយស៍ IZE មាន៣រសជាតិ អាយស៍ កូឡា អាយស៍ ក្រូចឆ្មារ និង អាយស៍ រសជាតិផ្លែឈើចម្រុះ។ អាយស៍ ឡូយកាលីប អាយស៍ WHAT THE FUN៕