(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាលថ្មីឆ្នាំ២០២២ នឹងឈានចូលសប្តាហ៍ទី២ ស្អែកនេះ ពោលគឺថ្ងៃសៅរ៍ ទី១២ ខែមីនា ដោយមានវិសាខា ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវណាហ្គាវើលដ៏ នៅក្នុងទឹកដីរបស់ខ្លួននាម៉ោង ១៨៖៣០នាទីល្ងាច។

គួររំលឹកផងដែរថា វិសាខាកាលពីសប្តាហ៍ទី១ បានយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ នៅក្នុងលទ្ធផល ៣-១ កាលសប្តាហ៍មុន ក្រោយពេលរកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក និងបានឈរកំពូលតារាងជាបណ្តោះអាសន្នដែរ។

ចំណែកឯណាហ្គាវិញ កាលពីសប្តាហ៍ទី១ បានលេងចាញ់ក្រុមម្ចាស់ផ្ទះបឹងកេត នៅក្នុងលទ្ធផល ៣-១ កាលពីថ្ងៃសៅរ៍ ទី០៥ ខែមីនា នៃទឹកដីកីឡដ្ឋានខេមបូឌា អ៊ែវ៉េរ កន្លងទៅ។

សូមបញ្ជាក់ដែរថា សម្រាប់កម្មវីធីប្រកួតនៅថ្ងៃសៅរ៍ ទី១២ ខែមីនា ស្អែកនេះ មាន ៨ក្រុមចូលរួមមានដូចជា
១៖ ភ្នំពេញក្រោន Vs ព្រះខ័នរាជស្វាយរៀង
២៖ បឹងកេត Vs កងយោធពលខេមរភូមិន្ទ
៣៖ អង្គរថាយហ្គឺរ Vs គិរីវង់សុខសែនជ័យ
៤៖ វិសាខា Vs ណាហ្គា៕