(ភ្នំពេញ)៖ ក្រុមហ៊ុន គ្លូប៊លហែល អាស៊ីប៉ាស៊ីហ្វីក (GlobalHealth Asia Pacific) ហៅកាត់ថា GHAPAC របស់ប្រទេសសិង្ហបុរី បានសម្ពោធបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជា និងចុះអនុស្សារណៈផ្តល់សិទ្ធិផ្តាច់មុខដល់ ក្រុមហ៊ុន ខេម ជេដ អេស៊ាខូអិលធីឌី លើសេវាកម្មមួយចំនួន។

ពិធីសម្ពោធ និងចុះអនុស្សារណៈនេះ បានធ្វើឡើងកាលពីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានការចូលរួមដោយ ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនផងដែរ។

ក្រុមហ៊ុន GlobalHealth Asia Pacific គឺជាក្រុមហ៊ុនទស្សនាវដ្តីសុខភាពអន្តរជាតិ នៅអាស៊ីប៉ាស៊ីហ្វិកនិងបានបោះពុម្ពតាំងពីឆ្នាំ២០១១មកម្ល៉េះ។ គ្លូប៊លហែល គឺជាទស្សនាវដ្ដីតែមួយគត់ ដែលមាននៅលើក្រុមហ៊ុនអាកាសចរណ៍ធំៗទាំងអស់ជុំវិញពិភពលោក មានដូចជា៖ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុ(Singapore airline), Royal Brunei Airlines, American Airlines, Air Canada, Lufthansa, Virgin Atlantic, Etihad Airways និង Swiss Air ក្នុងទម្រង់ DIGTAL (www.globalhealthasiapacific.com)។

នៅឆ្នាំ២០១៦ GlobalHealth Asia Pacific (GHAPAC) បានទទួលពានរង្វាន់មន្ទីរពេទ្យដំបូងរបស់ខ្លួនជាមួយនឹងព្រឹត្តិការណ៍ maiden ក្នុងប្រទេសថៃ ហើយជាបន្តបន្ទាប់បានឈ្នះពានរង្វាន់ប្រចាំឆ្នាំនៅកោះបាលី ក្នុងឆ្នាំ២០១៧, នៅហូជីមិញឆ្នាំ ២០១៨, នៅកូឡាឡាំពួរ ក្នុងឆ្នាំ២០១៩, សិង្ហបុរីក្នុងឆ្នាំ២០២០ និងនៅទីក្រុងកូឡាឡាំពួរ ជាមួយ សិង្ហបុរី ជាថ្មីម្តងទៀតក្នុងឆ្នាំ២០២១។

បន្ទាប់ពីទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន GHAPAC បានឈ្នះពានរង្វាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ/គ្លីនិករបស់ខ្លួនក្នុងឆ្នាំ ២០២១ហើយ នឹងត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ឆ្នាំ២០២២ នៅទីក្រុងបាងកក នៅថ្ងៃទី៦ និងទី៧ ខែសីហា ខាងមុខនេះបន្តទៀត។

ទន្ទឹមគ្នានេះដែរប្រទេសកម្ពុជា គឺជាកន្លែងសម្រាប់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនិងមន្ទីរពេទ្យសំខាន់ៗមួយចំនួនហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា នៅក្នុងមជ្ឈមណ្ឌលនីមួយៗមានភាពរីកចំរើនគួរឱ្យកត់សម្គាល់។ ដូចនេះដើម្បីទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការផ្តល់នូវការថែទាំអ្នកជំងឺឆ្នើម និងដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់របស់ពួកគេ GlobalHealth កំពុងចាប់ដៃគូជាមួយ Cam-Jade Asia ដើម្បី រៀបចំពានរង្វាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ/គ្លីនិក និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលនឹងប្រព្រត្តិទៅនៅថ្ងៃទី ២៧ខែឧសភា ឆ្នាំ ២០២២ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ដែលក្នុងនោះតម្រូវឱ្យមជ្ឈមណ្ឌលវេជ្ជសាស្រ្តនិមួយៗ មានការដាក់ពាក្យជាមុន មកគណៈកម្មការរបស់ GlobalHealth។ បន្ទាប់ពីការសម្រេចជាប់ចំណាត់ថ្នាក់ ពួកគេនឹងមានសិទ្ធិចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ ដោយក្នុងនោះផងដែរ GHAPAC នឹងផ្តល់រង្វាន់ទទួលស្គាល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងគ្លីនិកល្អបំផុតក្នុងឯកទេសជាច្រើនរាប់ចាប់ពីផ្នែកមហារីក បេះដូង ទន្តសាស្ត្រ និងជាង ៣០ប្រភេទឯកទេសផ្សេងទៀត។វានឹងក្លាយជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងដែលគ្លីនិកបានដាក់បញ្ចូលនិងសម្រេចបាននូវឧត្តមភាពនៅក្នុងឯកទេសរបស់ពួកគេ តាមស្តង់ដាអន្តរជាតិ។

លោកវេជ្ជបណ្ឌិត Ravi Shrestha ដែលជាសហស្ថាបនិកនៃ GHQIA ផ្នែកទទួលស្គាល់គុណភាពនៃសុខភាពសកលបានថ្លែងថា៖ ព្រឹត្តិការណ៍នេះនឹងត្រូវបានផ្សព្វផ្សាយជាអន្តរជាតិ ក៏ដូចជានៅលើប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសកម្ពុជា មិនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការរីកចម្រើនរបស់ខ្លួនក្នុងផ្នែកវេជ្ជសាស្រ្ត ទាំងគុណភាព និង សេវាកម្មទទួលស្គាល់ជាអន្តរជាតិ GHQIA ស្ថាបន័សុខភាពពិភពលោក អាស៊ីប៉ាស៊ីហ្វិក។

លោក Narender Panjwani ជាស្ថាបនិកនៃ Global Health Asia Pacific នៃប្រទេសសិង្ហបុរី GHQIA បានអញ្ជើញស្ថាបនិកក្លីនិក និងមជ្ឈមណ្ឌលវេជ្ជសាស្រ្តទាំងអស់ ចូលរួមដាក់ពាក្យប្រកួតក្នុងកម្មវិធីប្រគល់ពានរង្វាន់មជ្ឈមណ្ឌលសុខភាពប្រចាំប្រទេសកម្ពុជា ដែលនឹងប្រារព្ធឡើងនៅទីក្រុងភ្នំពេញនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះទាំងអស់គ្នា ព្រោះវាជាការបោះពុម្ពលើកទីមួយ នៃពានរង្វាន់ APAC ក្នុងប្រទេសកម្ពុជា។ យើងទន្ទឹងរង់ចាំការចូលរួម និងការគាំទ្ររបស់អ្នក។

លោកស្រី ពិន នេត្រា អគ្គនាយិកា ក្រុមហ៊ុន ខេមជេដ អេស៊ា បានគូសបញ្ជាក់បន្ថែមថា៖ ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយតែងតែមានសារៈសំខាន់ និងជាគោលដៅសម្រាប់ទេសចរណ៍វេជ្ជសាស្រ្តទាំងនៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី និង ប្រទេសថៃ ជាដើម។ ឥឡូវនេះដល់ពេលហើយ ដែលយើងត្រូវលើកកម្ពស់ និងផ្សាភ្ជាប់សេវាថែទាំសុខភាពនៅកម្ពុជាទៅនឹងសេវាថែទាំសុខភាពនៅប្រទេសសិង្ហបុរី ខណៈដែលភាតរភាពវេជ្ជសាស្រ្តនៅទីនោះ ជាកន្លែងមានទំនុកចិត្តក្នុងផ្នត់គំនិតរបស់ប្រជាជនកម្ពុជា Preband Surgery in Medical Tourist ថា វាជាកន្លែងមានការព្យាបាលដ៏ល្អប្រសើរក្នុងតំបន់។ កត្តាទាំងនេះនឹងនាំ ឱ្យវិស័យសុខាភិបាលកម្ពុជា ឈានទៅមុខថែមមួយកំរិត និងត្រូវបានគេទទួលស្គាល់ហួសពីព្រំដែនកម្ពុជាយើងបន្ថែមទៀត៕