(ភ្នំពេញ)៖ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ ពានរង្វាន់ជម្រើសជើងឯកកម្ពុជាលីគ២ នឹងឈានចូលសប្តាហ៍ទី២ នាចុងសប្តាហ៍នេះដោយមាន ១២ក្រុមចូល នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២។

ការប្រកួតនៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ទាំង ៦គូរួមមានខាងដូចខាងក្រោម
១៖ ព្រវែងអេហ្វស៊ី Vs សាលាកីឡាបាល់ទាត់ជាតិ
២៖ ខេត្តត្បូងឃ្មុំ Vs ណិចស្តិបអេហ្វស៊ី
៣៖ បន្ទាយមានជ័យ អេហ្វស៊ី Vs កោះកុងអេហ្វស៊ី
៤៖ សៀមរាបអេហ្វស៊ី Vs អគ្គីសនីកម្ពុជា
៥៖ នគរបាលជាតិ Vs អាស៊ីអឺរ៉ុប យូណាយធីត
៦៖ ISI ដង្កោសែនជ័យ Vs សូលទីឡូអង្គរ។

ពាន Cambodian League 2 ក្នុងសប្តាហ៍ទី២ នេះដែរមានក្រុមពិសេសេនឹងត្រូវជួបគ្នាទៀតហើយ គឺរវាងក្រុមនគរបាលជាតិ ប៉ះអាស៊ីអឺរ៉ុប យូណាយធីត នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ ក្នុងទឹកដីនៃទីលាន 7NG នាម៉ោង ១៥៖៤៥នាទីល្ងាច៕