(បរទេស)៖ ក្រុមហ៊ុន Didi Global Inc គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មជួលរថយន្តសម្រាប់ដឹកអ្នកដំណើរ បានផ្អាកគម្រោងចុះបញ្ជីផ្សារហ៊ុននៅហុងកុង បន្ទាប់ពីបរាជ័យក្នុងការបំពេញតម្រូវការរបស់និយតករចិន ដើម្បីជួសជុលប្រព័ន្ធសុវត្ថិភាពដឹកអ្នកដំណើររបស់ខ្លួន សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ដែលងាយរងគ្រោះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

ប្រភពពី Bloomberg បានបង្ហាញថា រដ្ឋបាល Cyberspace នៃប្រទេសចិនបានប្រាប់នាយកប្រតិបត្តិ (CEO) Didi ថាសំណើរបស់ពួកគេដើម្បីការពារសុវត្ថិភាព និងការលេចធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ត្រូវបានបដិសេធ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមបច្ចុប្បន្ននេះ Didi Global Inc មានអតិថិជនប្រមាណជាង ៥០០លានាក់នៅជុំវិញពិភពលោក និងរកចំណូលបានប្រមាណជាង ២១ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០២០៕