(លីវើភូល)៖ លោក Jurgen Klopp អ្នកចាត់ការទូទៅក្លិប Liverpool បានថ្លែងថា កិច្ចសន្យាថ្មីរបស់ Mohamed Salah គឺអាស្រ័យលើខ្លួនគេផ្ទាល់ប៉ុណ្ណោះ។

គិតមកទល់ពេលនេះ ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបខាងលើនេះ ស៊ុតបញ្ចូលទីឲ្យហង្សក្រហមបាន ១៥២គ្រាប់ហើយ ក្នុងចំណោមកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅចុងបញ្ចប់រដូវកាលក្រោយផងដែរ។

លោក Klopp បានថ្លែងប្រាប់ BBC ថា «កន្លងមក Salah ធ្លាប់បង្ហាញពីការបេ្តជ្ញាចិត្តលេងឲ្យក្លិបនេះ។ នោះជាការសម្រេចចិត្តមួយរបស់គេនៅពេល Liverpool អាចធ្វើអ្វីដែលអាចទៅរួចប៉ុណ្ណោះ។ វាគ្មានអ្វីដែលត្រូវនិយាយច្រើនពីរឿងនេះទេ»

តារាជើងស៊ុត Salah វ័យ ២៩ឆ្នាំបានមកចូលរួមជាមួយ Liverpool ក្រោយផ្លាស់ចេញពីក្លិបអ៉ីតាលី Roma កាលឆ្នាំ២០១៧ ដោយរកបាន ១៥២គ្រាប់ ពីការចូលលេងបាន ២៣៧ប្រកួតគ្រប់កម្មវិធីទាំងអស់ ជាមួយនឹងការឈ្នះជើងឯក Premier Luegue, UEFA Champions League, League Cup, FIFA Club World Cup រួមទាំងពាន Super Cup ទៀតផងនៅកីឡដ្ឋាន Anfield៕