(ភ្នំពេញ)៖ តំណាងរោងចក្រផលិតទុយោ HDPE ម៉ាក HTS ស្តង់ដារប្រទេសសិង្ហបុរី Mr. Vincent Ng និងប្រធានប្រឹក្សាបច្ចេកទេស Mr. Viswa ប្រចាំប្រទេសកម្ពុជា បានពាំនាំនូវបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ខ្លួនជាមួយនឹងទុយោ HTS HDPE 112 មកធ្វើការតាំងបង្ហាញក្នុងស្តង់ពិព័រណ៌ កម្មវិធីសន្និបាតលើកទី១០ នៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

សន្និបាតលើកទី១០ នៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក អ៊ុំ សុថា រដ្ឋលេខាធិកា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាតំណាងលោកកិត្តិសេដ្ឋា បណ្ឌិត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អ្នកចូលរួមមានចំនួនសរុប ២៧០ នាក់ មកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការក្នុងស្រុក និងក្រៅរដ្ឋាភិបាល និងប្រតិបត្តិករក្រុមគ្រួសារទឹកស្អាតទាំងអស់មកពីគ្រប់ខេត្តក្រុង ។

នេះជាលើកទី២ហើយ ដែលទុយោ HDPE ម៉ាក HTS បានចូលរួមកម្មវិធីសន្និបាតនៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងជាមួយបងប្អូនគ្រួសារទឹកស្អាត ក៏ដូចជាការបង្ហាញពីសក្តានុពល បទពិសោធន៍ និងភាពខ្លាំងនៃបច្ចេកវិទ្យារបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលកំណត់ថា ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងទីប្រជុំជនឲ្យបាន ៩០% ដល់ឆ្នាំ ២០២៣ និង ១០០% ត្រឹមឆ្នាំ ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដោយឈរលើលក្ខខណ្ឌបួនយ៉ាងគឺ ទឹកត្រូវមានគុណភាព សុវត្ថិភាព និន្តរភាព និងថ្លៃសមរម្យ ។

គួររំលឹកជូនដែរថា PE 112 គឺជាវត្ថុធាតុដើមនៃបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់ដែលបានចាត់ថ្នាក់ MRS 11.2 (minimum required strength) ដែលធ្វើឲ្យបំពង់មានដំណើរការកម្រិតអតិបរមា សេវាកម្មប្រើប្រាស់យូរអង្វែង ដំណើរការដំឡើង និងចំណាយប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុត ។

វាមានសមត្ថភាពទប់ទល់សម្ពាធទឹកខ្លាំងជាងមុន និងធន់នឹងសំណឹកខ្ពស់ទ្វេដងលើស PE80 និង PE100 ។ ហើយមានតែ HTS ប៉ុណ្ណោះបានពាំនាំនូវវត្ថុធាតុដើមគុណភាពខ្ពស់ PE 112 មកពីប្រទេសអារ៉ាប់ ដើម្បីផលិត HTS HDPE 112 ស្របតាមមាត្រដ្ឋានស្តង់ដារប្រទេសសិង្ហបូរី ។

ក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយ ទុយោ HDPE និងកុងទ័រទឹក ម៉ាក HTS ប្រចាំប្រទេសកម្ពុជា មានផ្គត់ផ្គង់ ទុយោ HDPE គ្រប់ទំហំ គ្រប់ខ្នាត និងមានផលិតផលបរិក្ខារទុយោប្រព័ន្ធទឹកស្អាត និងតំណទុយោ (HDPE) ម៉ាក HTS ជាច្រើន ស្របតាមតំរូវការរបស់អតិថិជនគ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសវិស័យទឹកស្អាត និងកសិកម្ម។

ទោះបីជាទុយោ HDPE ម៉ាក HTS ទើបតែមានវត្តមានក្នុងទីផ្សារកម្ពុជាក្នុងឆ្នាំ២០១៨ ក៏ពិតមែន ប៉ុន្តែ HTS HDPE ទទួលបានភាពជឿជាក់ពីអតិថិជន ទៅលើគុណភាព ទំនុកចិត្ត សេវាកម្មល្អ ជំនួយបច្ចេកទេសប្រឹក្សាយោបល់ ក៏ដូចជាតម្លៃពិសេស សម្រាប់ទីផ្សារប្រទេសកម្ពុជា។

បច្ចុប្បន្នក្រុមហ៊ុនមានដៃគូជាច្រើនដូចជា អង្គការ សមាគមន៍ទឹកស្អាត គម្រោងអភិវឌ្ឍន៍ធំៗខាងកសិកម្ម សំណង់ និងបានផ្គត់ផ្គង់ ទៅឯកជន និងភាគីដៃគូខាងគម្រោងរដ្ឋជាច្រើនផងដែរ មានរួមដូចជា គម្រោង Chip Mong Land, គម្រោង Orkide Development, គម្រោងThe Flora, Island of Hope, គម្រោងUnicef, គម្រោង3i, World Hope, Samaritan’s Purse, គម្រោង Sakura, គម្រោង Chaktomuk, គម្រោងបូមខ្សាច់ គម្រាងកសិកម្មជាច្រើនជាដើម។

លក្ខណៈពិសេសរបស់ក្រុមហ៊ុន៖

១៖ តម្លៃប្រកួតប្រជែងពីរោងចក្រផ្ទាល់
២៖ ទុយោមានគុណភាពខ្ពស់ វត្ថុធាតុដើមពីប្រទេសអារ៉ាប់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយស្តង់ដាសិង្ហបូរី HTS HDPE 112
៣៖ គ្រឿងតំណទុយោ HDPE និងគ្រឿងបន្សំផ្សេងៗទៀត
៤៖ មានវ៉ានច្រើនប្រភេទ ច្រើនជម្រើស
៥៖ កុងទ័រទឹកទទួលបានស្តង់ដា ISO 9001-2005 និង ISO 4064
៦៖ ជួយផ្ដល់ប្រឹក្សាយោបល់ដល់អាជីវកម្មទឹកស្អាតនានា៕

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចទំនាក់ទំនងតាមរយៈ 077 990 339/ 060 613 713
គេហទំព័រ HTS HDPE
[email protected] / [email protected] /www.hts-pipe.com