(ភ្នំពេញ)៖ ភោជនីយដ្ឋានផាកកាហ្វេ ដែលជាបុត្រសម្ព័ន្ធ ក្រុមហ៊ុន យូណាយធីត ហ្វូត គ្រុប បានប្រកាសបើកសម្ពោធជាផ្លូវការ ភោជនីយដ្ឋានផាកកាហ្វេសាខាហ្គេនភ្នំពេញ ដែលជាសាខាថ្មីមួយកន្លែងទៀតមានទីតាំងស្ថិតនៅក្នុងតំបន់ហ្គ្រេនភ្នំពេញជាតំបន់កំពុងអភិវឌ្ឍន៍ជាខ្លាំង មានទីតាំងនៅលើផ្លូវ ៣០៧ ទល់មុខក្រសួងដែនដី នគររូបនីយកម្ម និង សំណង់ ។

បើតាមការបញ្ជាក់របស់លោក ហេង សេងលី ដែលជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលមានភោជនីយដ្ឋាន ផាកកាហ្វេ ជាបុត្រសម្ព័ន្ធ បានឱ្យដឹងថាចំពោះ ភោជនីយផាកកាហ្វេ គឺបានបើកបំរើជូនអតិថិជនតាំងពីឆ្នាំ២០០៤ ជាមួយបេសកម្មផ្សព្ធផ្សាយម្ហូបអាហារបែបខ្មែរជាមួយស្តង់ដារលំដាប់អន្តរជាតិ ប្រកបដោយបទពិសោធន៍បំរើជូនអតិថិជននូវអាហារសុខភាពគ្មានជាតិប៊ីចេងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ព្រមទាំងកាហ្វេបំរើជូនជា២ជម្រើស គឺឆុងបែបខ្មែរ និងអ៊ីតាលី ហើយអ្វីដែលពិសេសគឺគ្រប់ភេសជ្ជៈនៅផាកកាហ្វេគឺប្រើទឹកឃ្មុំធម្មជាតិ ជំនួសស្ករ និង ប្រើទឹកដោះគោគ្មានជាតិខ្លាញ់ (Zero Fat Milk) ទឹកផ្លែឈើស្រស់ៗ ដែលផ្សំចេញពីផ្លែឈើធម្មជាតិស្រស់ៗ បន្លែស្រស់ៗ ដែលប្រភេទទឹកផ្លែឈើជំនួយសុខភាព (FARMACY DRINK) បន្ថែមពីលើអាហារ ភេសជ្ជៈសុខភាព នៅផាកកាហ្វេនាឆ្នាំ២០២២នេះ បានដាក់ឱ្យប្រើប្រាស់នូវប្រេងអូលីវ (Olive Oil) ដែលជាប្រេងម្ហូបអាហារប្រភេទជាឆា បំពង ល្អបំផុតសម្រាប់សុខភាពទាំងអស់ នោះហើយដែលជាហេតុភោជនីយដ្ឋានផាកកាហ្វេគឺមានអតិថិជនយ៉ាងច្រើនទទួលស្គាល់ នឹងគាំទ្រ ពិសេសអ្នកដែលស្រលាញ់ និងគិតគូរដល់សុខភាពជាចំបង។

លោកបានបន្តទៀតថា ក្រុមហ៊ុនកំពុងតែរៀបចំបើកសាខាថ្មីៗចំនួន ០4 កន្លែងផ្សេងទៀតមានដូច៖ សាខាក្រុងកំពត, សាខានៅខេត្តបាត់ដំបង, សាខាកំពង់ស្ពឺ, សាខាផ្លូវ២០០៤ (ម៉ៃដា) ដែលនឹងត្រូវបើកបំរើអតិថិជនក្នុងឆ្នាំ២០២២នេះ ក្រៅពីនេះដែលក្រុមហ៊ុនក៏កំពុងសិក្សានៅទីតាំងផ្សេងៗទៀតដែលដើម្បីពង្រីកវិសាលភាពវិស័យអាហារភេសជ្ជៈសុខភាពខិតជិតដល់អតិថិជនដើម្បីបង្កើន ភាពងាយស្រួល ដែលជាផ្នែកមួយចូលរួមដល់សង្គមតាមរយៈការបង្កើនការងារមួយចំនួនដល់យុវជន នឹងបង្កើនការប្រើប្រាស់ផលិតផលកសិករខ្មែរក្នុងស្រុកបានមួយចំនួនផងដែរ។

គួរបញ្ជាក់ផងដែរថាផាកកាហ្វេហ្គេ្រនភ្នំពេញ គឺមានបំរើជូននូវអាហារ កាហ្វេ ភេសជ្ជៈ ទឹកផ្លែឈើស្រស់ៗ សម្រាប់ជាអាហារពេលព្រឹក ថ្ងៃត្រង់ អាហារសម្រន់ពេលរសៀល និង ពេលល្ងាចមានបបរខកង្កែប។ ចំពោះសេវាកម្មគឺមានបំរើជូនអតិថិជនក្នុងហាងផ្ទាល់/ កុម្ម៉ងវេចខ្ចប់ទៅក្រៅ/ ដឹកជូនដល់ទីកន្លែងផងដែរ។

លោកអ្នកអាចធ្វើការកុម្ម៉ង់ទុកជាមុន ឬដឹកជូនដល់ទីកន្លែងតាមរយៈលេខ៖ ០២៣ ៩៩០ ៩៩០ ឬ ទាញយកកម្មវិធី ផាក កាហ្វេ

លើទូរស័ព្ទដៃ៖ http://bit.ly/ParkCafeApp