(ភ្នំពេញ)៖ វីឡាទោលបែបអភិជន ឃីង ម៉ាជេស្ទីក ដ៏ថ្មីសន្លាង ពីបុរី ប៉េង ហួត បានប្រកាសសម្ពោធបើកលក់ជាផ្លូវការ ក្នុងកម្មវីធី «រស់នៅប្រកបដោយឧត្តមភាព និងកិត្យានុភាព បែបរ៉ូមែនទិក» ជាមួយនឹងការផ្តល់ជូនដ៏ពិសេស បញ្ចុះតម្លៃ ៩% ភ្លាមៗ និងទទួលបាន ឡាន អាគុយ (Golf cart) ដ៏ថ្មីសន្លាង យ៉ាងស្រស់ស្អាត ទំនើបទាន់សម័យ ១គ្រឿង ភ្លាមៗ សម្រាប់ការកក់ផ្ទះ វីឡា ឃីង ម៉ាជេស្ទីក ។

បន្ថែមពីនេះទៅទៀត ជាមួយនឹងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល រំលស់ជាមួយធនាគារដៃគូ របស់ បុរី ប៉េង ហួត អត្រាការប្រាក់ចាប់ពី 4.39% ទំហំកម្ចី រហូតដល់ ១០០% ថែមទៀតផង។ សូមរួសរាន់ឡើង ការផ្តល់ជូនពិសេសនេះ មានចាប់ពីថ្ងៃទី១១ រហូតដល់ ថ្ងៃទី១៣ ខែមីនាតែប៉ុណ្ណោះ ។

កម្មវិធីខាងលើនេះ ប្រព្រឹត្តឡើងនាព្រឹកថ្ងៃទីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ នាការិយាល័យលក់ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) តាមបណ្តោយផ្លូវជាតិលេខ១ ចំងាយត្រឹមតែ៥ នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)

វីឡាឃីង ម៉ាជេស្ទីក ជាវីឡាលំដាប់កំពូលដ៏ប្រណីត ត្រូវបានច្នៃប្រឌិតឡើងយ៉ាងផ្ចិតផ្ចង់ និងល្អិតល្អន់បំផុតទៅលើគុណភាព សោភណ្ឌភាព ឧត្តមភាព ភាពស៊ីវិល័យ និងផាសុកភាព។ ជាមួយនឹងការរចនាទម្រង់ថ្មី ដ៏ល្អឯកទាំងផ្នែកខាងក្រៅ និងខាងក្នុងដែលកាន់តែទំនើប និងទាន់សម័យ ដែលមានទំហំរហូតដល់ 21m x 17.5m កំពស់ ៣ ជាន់។

វីឡានេះ មានបន្ទប់ទទួលភ្ញៀវដ៏ធំទូលាយ មានលក្ខណៈអំណោយផល ក្នុងការជួបជុំក្នុងរង្វង់គ្រួសារ ប្រកបដោយភាពសប្បាយរីករាយ ។ គ្រប់ជាន់សុទ្ធតែមានបំពាក់នូវជណ្តើរយន្តដ៏ទំនើប ងាយស្រួលក្នុងការធ្វើដំណើរ ទៅកាន់ជាន់នីមួយៗ។ រីឯបន្ទប់ទទួលទានអាហារវិញ មានផ្តល់ជូននូវបង្អូចធំៗ និងមានបំពាក់ទូស្រាដ៏ស្រស់ស្អាតរួចជាស្រេច និងបន្ទប់ហាត់កីឡា ដែលមានពន្លឺ និងខ្យល់អាកាសបរិសុទ្ធចេញចូលគ្រប់គ្រាន់។

បន្ទប់មេគ្រួសារ កាន់តែពិសេស ជាមួយនឹងបរិវេណសម្រាកដ៏មានផាសុកភាព បន្ទប់សម្លៀកបំពាក់នារី និងបន្ទប់សម្លៀកបំពាក់បុរសដាច់ដោយឡែកពីគ្នា។ បន្ទប់ការិយាល័យ និងបន្ទប់សិក្សា ប្រកបដោយភាពស្ងប់ស្ងាត់ បន្ទប់បោកគក់សម្លៀកបំពាក់ពហុមុខងារសម្បូរបែប។ កំពូលវីឡាដ៏ប្រណិត ឃីង ម៉ាជេស្ទីក ត្រូវបានរចនាឡើងដើម្បីបន្ថែមនូវគុណតម្លៃ និងបទពិសោធន៍រស់នៅដ៏សម្បូរបែបដែលប្រកបដោយកិត្តិយស ភាពខ្អង់ខ្ពស់ និងឯកជនភាព។

សូមបញ្ជាក់ផងដែរថា គម្រោងដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ ជាគម្រោងដិតដាមដោយភាពផ្អែមល្ហែម និង ក្ដីស្រលាញ់បែបរ៉ូមែនទិច គឺជាគម្រោងលំនៅឋានបែបអេកូធម្មជាតិ ស្ថាបត្យកម្មរាប់ចាប់ពីខ្លោងទ្វារ សួនច្បារ និងគ្រប់ប្រភេទផ្ទះសុទ្ធតែត្រូវបានរចនាឡើងដោយគិតគូយ៉ាងយកចិត្តទុកដាក់អំពីការរស់នៅប្រកបដោយសុភមង្គល ផ្សារភ្ជាប់ក្ដីស្រលាញ់ជាមួយមនុស្សជាទីស្រលាញ់ រួមនឹងធម្មជាតិគ្រប់ពេលវេលា។

សួនដ៏ស្រស់ស្អាត នឹងសម្បូរបែបដែលរំលេចដោយផ្កាចម្រុះពណ៌ និងដើមឈើជាច្រើនប្រភេទ សម្រាប់លម្ហែកម្សាន្ត និង ហាត់កីឡាប្រកបដោយផាសុកភាព ក្នុងគម្រោងផ្ទាល់ពិតជាធ្វើអោយការរស់នៅ។

ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមអញ្ជើញអតិថិជន ការិយាល័យលក់ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ឬ ទាក់ទងតាមលេខទូរសព្ទ៖ 098 / 016 / 017 596 789 ៕